នយោបាយ
គណបក្សប្រជាជនស្រុកឱរ៉ាល់ អបអរសាទរ និងអរគុណពលរដ្ឋដែលបោះឆ្នោតគាំទ្របក្សកាន់អំណាច
គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសជាផ្លូវការហើយនូវលទ្ធផលបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំ សង្កាត់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់។ ចំពោះជ័យជម្នះនេះ គណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានប្រកាសអបអរសាទរ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច។
លោក យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានលទ្ធផលដ៏ត្រចះត្រចង់ និងបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងមូលនៅស្រុកឱរ៉ាល់ ជាពិសេសនៅឃុំតាសាល។ លោកថា នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែលបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនៃកម្ពុជាពេលអនាគត។
លោក យឿន យឿត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះស្ទើតែទាំងស្រុង ហើយសម្រាប់ឃុំតាសាល ស្រុកឱរ៉ាល់នេះ បងប្អូនប្រជាពលរដ្ឋបានបន្តគាំទ្រគណបក្សប្រជាជនជានិច្ចដោយពួកគាត់បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងនោះ។
បើតាមលោក យឿន យឿត លទ្ធផលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស នៅឃុំតាសាលផ្តល់ជូនដល់គណបក្សប្រជាជនកម្ពុជានេះ គឺជាទឡ្ហីករណ៍ដ៏សំខាន់មួយសម្រាប់មន្រ្តីគណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ឱ្យខិតខំប្រឹងប្រែងទ្វេដង ដើម្បីបម្រើដល់បងប្អូនឲ្យកាន់តែល្អ និងបន្តការពារសុខសន្តិភាព ស្ថិរភាពបន្តទៅមុខទៀត ស័ក្តិសមនឹងជំនឿជឿជាក់ និងទំនុកចិត្តដែលបានផ្តល់ជូនតាមរយៈសន្លឹកឆ្នោតនាពេលនេះ។
ចំពោះការបោះឆ្នោតនេះដែរ គណបក្សប្រជាជនកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអាទិត្យ បានលើកឡើងថា វាបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


