នយោបាយ
គ.ជ.ប រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្រង់ស្ថិតិពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់ប្រធាន អនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស និងមន្ត្រី គ.ជ.ប សរុបចំនួន៨៥នាក់ នៅទីស្ដីការ គ.ជ.ប ដែលវគ្គបណ្ដុះបណ្ដាលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីឱ្យបញ្ជីបោះឆ្នោតមានគុណភាពល្អដែលធានាបាននូវ ភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ដូច្នេះដើម្បីសម្រេចបានការងារនេះ គ.ជ.ប ត្រូវអនុវត្តការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតាមភូមិ ឃុំ សង្កាត់ មុនដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

លោកបន្ថែមទៀតថា ដំណើរការស្រង់ស្ថិតិប្រជាពលរដ្ឋ មានគោលបំណងស្រង់ចំនួនប្រជាពលរដ្ឋរួម ដែលមានសិទ្ធិបោះឆ្នោត ចំនួនអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួនអ្នកទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោត ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងកំណត់ និងប៉ាន់ស្មានចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ ចំនួនអ្នកដែលអាចមកសុំចុះឈ្មោះបោះឆ្នោតតាមឆ្នាំនីមួយៗ ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អតាមការរំពឹងទុក។

ចំណែកលោក សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ដែរថា ដើម្បីផ្តល់ការគាំទ្រដល់ គ.ជ.ប ក្នុងការងាររៀបចំបញ្ជីបោះឆ្នោតដែលធានាបាននូវភាពត្រឹមត្រូវ ភាពពេញលេញ និងមានបច្ចុប្បន្នភាព អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននេះ ជាប្រចាំរៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ លោកបានណែនាំដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់អនុវត្តឱ្យត្រឹមត្រូវតាមសេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន, ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងរាជធានី ខេត្តរបស់ខ្លួន អំពីការងារស្រង់ស្ថិតិ, អនុវត្តតាមប្រតិទិនការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់ ដែលបានបែងចែកជូនតាមរាជធានី ខេត្ត, យកចិត្តទុកដាក់ណែនាំរំលឹកដល់អាជ្ញាធរឃុំ សង្កាត់ ឱ្យពិនិត្យស្ថានភាពទីតាំង ការិយាល័យបោះឆ្នោតនីមួយៗឡើងវិញ និងពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់របស់ខ្លួន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


