នយោបាយ
ប្រធានគណបក្ស៤រូបនេះ ឈរឈ្មោះជាបេក្ខជននៅមណ្ឌលផ្សេងៗគ្នា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សចំនួន៧ និងកំពុងពិនិត្យលើពាក្យសុំរបស់គណបក្សចំនួន២ផ្សេងទៀត។ គណបក្សដែលបានមកចុះបញ្ជីនៅ គ.ជ.ប គឺភាគច្រើនបានដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅ២៥មណ្ឌលរាជធានី-ខេត្ត។ ក្នុងនោះ ប្រធានគណបក្សចំនួន៤ បានឈរជាបេក្ខជននៅមណ្ឌលផ្សេងៗគ្នា ដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល បន្ទាយមានជ័យ និងខេត្តកំពង់ចាម។

ជាក់ស្ដែង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃបានសម្រេចដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌលរាជធានី-ខេត្ត និងមានបេក្ខជនឈរឈ្មោះសរុបចំនួន២៧៤រូប។ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេចបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្ដាល។
រីឯ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានឈរជាបេក្ខជននាយករដ្ឋមន្ត្រី និងឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញ។ គណបក្សរាជានិយមមួយនេះ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៣ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ គ.ជ.ប។

ចំណែក គណបក្សខ្មែររួបរួមជាតិ គឺត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការហើយលើពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះនៅ២៥មណ្ឌលរាជធានី-ខេត្ត។ លោក ញឹក ប៊ុនឆៃ ក្នុងនាមជាប្រធានគណបក្សខ្មែររួបរួមជាតិ គឺឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តបន្ទាយមានជ័យ។

ដោយឡែក គណបក្សយុវជនកម្ពុជា ដែលជាបក្សដ៏ក្មេងខ្ចីមួយនៅកម្ពុជា ក៏ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខផងដែរ។ ក្នុងនោះ គណបក្សយុវជនកម្ពុជាបានសម្រេចដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅ២៥មណ្ឌលរាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦រូប ខណៈប្រធានបក្សនេះ គឺលោក ពេជ្រ ស្រស់ ឈរជាបេក្ខជនពេញសិទ្ធិនៅមណ្ឌលខេត្តកំពង់ចាម៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


