នយោបាយ
តើបក្សកាន់អំណាចដាក់មន្ត្រីណាខ្លះ ជាបេក្ខជន តំណាងរាស្ត្រមណ្ឌលដែលមានតែ១អាសនៈ?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការហើយលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដោយបានដាក់បេក្ខជនឈរឈ្មោះនៅ២៥មណ្ឌលរាជធានី-ខេត្ត។ ក្នុងនោះ នៅមណ្ឌលដែលមានតែ១ អាសនៈ គឺបក្សកាន់អំណាចមួយនេះ បានដាក់មន្ត្រីជាន់ខ្ពស់ និងអតីតមេទ័ពឲ្យឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតខាងមុខ។

មណ្ឌលមានតែ១អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺរួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ បើតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា ដែល គ.ជ.ប ប្រកាសទទួលជាផ្លូវការ គឺបានឲ្យដឹងថា លោក មាស សុភា បច្ចុប្បន្នមានតំណែងជាទេសរដ្ឋមន្ត្រី និងជាអតីតមេបញ្ជាការកងទ័ពជើងគោក ត្រូវបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិមណ្ឌលខេត្តព្រះវិហារ ខណៈអតីតនាយសេនាធិការចម្រុះកងយោធពលខេមរៈភូមិន្ទ លោក គន់ គីម ឈរជាបេក្ខជនពេញសិទ្ធិមណ្ឌលខេត្ត ឧត្តរមានជ័យ។

រីឯ លោក អ៊ី ឈាន បច្ចុប្បន្នកាន់ជារដ្ឋលេខាធិការក្រសួងការពារជាតិត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលខេត្តប៉ៃលិន លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជាបេក្ខជនពេញសិទ្ធិឈរនៅមណ្ឌលខេត្តកែប និងអតីតអភិបាលខេត្តស្ទឹងត្រែង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ឡូយ សុផាត ត្រូវបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តនេះជាថ្មីទៀត។
ដោយឡែក បេក្ខជនឈរឈ្មោះនៅមណ្ឌលខេត្តរតនគិរី គឺលោក គិត ទ្រី ខណៈសមាជិករដ្ឋសភាក្នុងតំណែងសព្វថ្ងៃចំនួន២រូប គឺលោក ចាន់ យឿន ត្រូវបន្តឈរជាបេក្ខជននៅមណ្ឌលខេត្តមណ្ឌលគិរី និងលោក ដុំ យុហៀន បន្តឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ នៅមណ្ឌលខេត្តកោះកុងដដែល៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា៦ ថ្ងៃ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
កីឡា១ សប្តាហ៍ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
កីឡា៧ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ខេត្តស្វាយរៀងនាំបន្លែសុវត្ថិភាព ទៅលក់នៅរាជធានីភ្នំពេញមួយឆ្នាំជាង ២៥០ តោន