នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដបក្សភ្លើងទៀនម្នាក់ទៀត ឲ្យចូលរួមជាមួយបក្សប្រជាជន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍លោក ស៊ុយ ឆៃលាង បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល នៃគណបក្សភ្លើងទៀនម្នាក់ទៀត ឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ស៊ុយ ឆៃលាង បានសរសេរលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈលិខិតនោះ លោក ស៊ុយ ឆៃលាង បានឲ្យដឹងថា លោកអតីតសមាជិក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ ជាសមាជិកក្រុមការងារខេត្តកណ្តាលទទួលបន្ទុកចុះជួយស្រុកពញាឮ និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅមណ្ឌលខេត្តកណ្តាល នៃគណបក្សភ្លើងទៀន។
លោក ស៊ុយ ឆៃលាង បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យរូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដើម្បីបានរួមចំណែកអភិវឌ្ឈ និងកសាងប្រទេសកម្ពុជាទៅថ្ងៃអនាគត ។
តាមរយៈលិខិតដដែលលោក លោក ស៊ុយ ឆៃលាង បានសរសេរបន្តថា «ដោយខ្ញុំបាទ បានមើលឃើញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលខ្ញុំបាទជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចចំពោះស្នាដៃដ៏មហិមានេះបានឡើយ។ ជាពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរៀបចំប្រទេសកាន់តែវឌ្ឍន: ភាពឥតឈប់ឈរ»។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣នេះ បានប្រកាសស្វាគមន៍លោក ស៊ុយ ឆៃលាង ឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបែបនេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ុយ ឆៃលាង ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រី សកម្មជន និងអ្នកគាំទ្រ គណបក្សប្រឆាំងជាបន្តបន្ទាប់ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


