Connect with us

នយោបាយ

សម្តេចតេជោ នឹងជួបផ្ទាល់ជាមួយលោក ស៊ី ជីងពីង នៅចិនក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅប្រទេសចិន ពីថ្ងៃទី០២ ខែធ្នូ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើមសប្តាហ៍ក្រោយនេះ។ នេះ គឺជាដំណើរទស្សនកិច្ចលើកទីមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតបទៅតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា បានបង្ហាញ​ឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងនាំទៅជាមួយនូវសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ​ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ពីព្រឹទ្ធសភា រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងជួប​ទ្វេភាគីជាមួយលោក ស៊ី ជីងពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ហើយក៏មានជំនួបដាច់ឡែកពីគ្នាជាមួយលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។​ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជា ក៏បានរំលេចឱ្យដឹងថា ខណៈឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន កំពុងឈានដល់ទីបញ្ចប់ ដំណើរទស្សនកិច្ចជាលើកទីមួយរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានព្រឹទ្ធសភានេះ នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹងចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀតនូវការកសាងសហគមន៍រួមកម្ពុជា-ចិន ដែលមានកម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី។

សូមបញ្ជាក់ថា ក្រៅពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមសប្តាហ៍ក្រោយនេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបង្ហើបឱ្យដឹងផងដែរថា សម្តេច នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេស៣បន្ថែមទៀត គឺប្រទេសអារ៉ាប៊ី សាអូឌីត កាតា និងប្រទេសតួកគី។ ប៉ុន្តែ នេះ គឺគ្រាន់តែជាគម្រោងប៉ុណ្ណោះ ហើយមកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការ និងលម្អិតដែលបញ្ជាក់ដោយក្រសួងការបរទេសកម្ពុជានៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម