Connect with us

នយោបាយ

នាយករដ្ឋមន្ត្រីបើកឡានដឹករដ្ឋមន្ត្រីចុះទៅជួបពលរដ្ឋ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បើករថយន្តដឹករដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទចុះមើលការងារ និងជួបពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហោះរូបថតមួយសន្លឹកក្នុងរថយន្តជាមួយរដ្ឋមន្ត្រីទាំង៣នៅក្នុងបណ្ដាញសង្គម TikTok របស់សម្ដេចនៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះដោយបានសរសេរថា៖ «ខានបើករថយន្តយូរហើយ។ លើកនេះបានកាន់ចង្កូតដឹកឯកឧត្តមរដ្ឋមន្ត្រីបីក្រសួង(ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក) ចុះមើលការសាងសង់អាងស្ដុកទឹកស្ទឹងជីនិត និងការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋ​ ក្រោយពីជួបជាមួយប្រជាកសិករសហគមន៍ស្វាយចន្ទីនៅខេត្តកំពង់ធំ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាបថា ចាប់ពីឆ្នាំទី២នៃរដ្ឋាភិបាលតទៅសម្ដេចនឹងចំណាយពេលច្រើនចុះពិនិត្យមូលដ្ឋានតាមដានការអនុវត្តន៍គោលនយោបាយដែលបានដាក់ចេញជាជាងអង្គុយមើលតែរបាយការណ៍។ នៅពេលនោះសម្ដេចផ្ញើសារដល់រដ្ឋមន្ត្រីដែលទទួលបន្ទុកវិស័យអទិភាពទាំងអស់ត្រូវត្រៀមខ្លួនផងដែរព្រោះសម្ដេចចុះមូលដ្ឋានដោយមិនបានប្រាប់មុនទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម