នយោបាយ
សម្ដេចតេជោ៖ បើហ៊ានធ្វើទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលនយោបាយបក្ស ទោះកូនបង្កើតក៏ត្រូវដកដែរ
ប្រតិកម្មតបនឹងការរិះគន់របស់ជនបរទេសមួយចំនួនពាក់ព័ន្ធនឹងឥទ្ធិពលទៅលើនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជាឥទ្ធិពលគណបក្សប្រជាជនកម្ពុជាទៅលើអ្នកដឹកនាំបន្តវេន សម្ដេចតេជោ ហ៊ុន សែន អះអាងថា បានផ្ដល់សិទ្ធិពេញទីសម្រាប់ការងារដឹកនាំរបស់គណៈរដ្ឋមន្ត្រីថ្មី តែបើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដើរហួសពីបន្ទាត់នយោបាយគណបក្ស ទោះបីកូនបង្កើតក៏ត្រូវដកតំណែងដែរ។

ការថ្លែងអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កុំថាឡើយប្រព័ន្ធបោះឆ្នោតសមាមាត្រ សូម្បីតែប្រព័ន្ធឯកត្តនាម ដូចជាករណីកូរ៉េខាងត្បូង ការដើរចេញពីបន្ទាត់នយោបាយគណបក្ស ដែលឈានដល់ប្រធានាធិបតី ប្រកាសច្បាប់អាជ្ញាធរសឹក ក៏គណបក្សខ្លួនឯងបោះឆ្នោតទម្លាក់ប្រធានាធិបតីនោះដែរ។ សម្ដេច បន្ថែមថា ប្រទេសណាក៏ដោយ ក៏មានគណបក្សដែរ ប៉ុន្តែមិនអាចជ្រៀតជ្រែកទៅលើកិច្ចការរបស់រដ្ឋាភិបាល ក្នុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សទេ។ នេះជាចំណេះដឹងពីរដ្ឋបាលសាធារណៈ ដែលសម្ដេចតេជោ បង្រៀនទៅកាន់ជនបរទេសខ្លះសម្រាប់ការសរសេរ កុំឱ្យអ្នកទាំងនោះចេះតែសរសេរពាសណាពាសណី។

សម្ដេចតេជោ ថា មិនអាចទៅរួចឡើយ ដែលជនបរទេសខាងក្រៅខ្លះ ចង់ឱ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាត់ផ្ដាច់ចេញពីសម្ដេច ដែលជាឪពុក ឬគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា គណបក្សជាអ្នកអនុម័តគោលនយោបាយ ហើយរាជរដ្ឋាភិបាលត្រូវតែយកគោលនយោបាយទៅអនុវត្តតាម។
ក្នុងន័យនេះ សម្ដេចតេជោ ក៏បានព្រមានដែរថា បើហ៊ានតែធ្វើសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់បក្ស កុំថាឡើយអ្នកណាផ្សេង សូម្បីតែកូនបង្កើត ក៏ដកចេញពីតំណែងដែរ។

តែបើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការមិនលូកលាន់លើកិច្ចការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឬរដ្ឋាភិបាលឡើយ ដើម្បីទុកលទ្ធភាពឱ្យក្រុមបន្តវេនពង្រឹងខ្លួនឯង។ សម្ដេច ថា «បើគេមិនសួរយោបល់យើង យើងមិនចាំបាច់ទៅណែនាំគេ»។ បើនៅតែដឹកដៃរហូត មិនអាចរឹងមាំដោយខ្លួនឯងបានឡើយ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


