នយោបាយ
សម្ដេចធិបតី នឹងដឹកនាំសន្និបាតការងាររបស់យុវជនគណបក្សប្រជាជន នៅថ្ងៃស្អែក
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នឹងរៀបចំនូវសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃស្អែក ក្រោមវត្តមានដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

យោងតាមសេចក្ដីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា សន្និបាតនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន៧មករា រាជធានីភ្នំពេញ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី ឱ្យដឹងនាថ្ងៃនេះ ថា តាមរយៈសន្និបាតនេះ នឹងពិនិត្យពិភាក្សា និងវាយតម្លៃលើសកម្មភាពការងារដែលយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ជាន់ថ្នាក់ រាប់ចាប់ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់កណ្ដាល សម្រេចបានក្នុងនាមជាយុវជនគណបក្ស នាកន្លងមក និងដាក់ទិសដៅការងារសម្រាប់ឆ្នាំបន្ត ដើម្បីអនុវត្តភារកិច្ចការងាររបស់ខ្លួន បម្រើគណបក្ស និងប្រជាជន ដើម្បីទាញនូវការគាំទ្របន្ថែមសម្រាប់គណបក្សប្រជាជនកម្ពុជា។

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក្រោមការដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានពង្រីកខ្លួនប្រកបដោយភាពជោគជ័យ និងការរីកធំធាត់នៃការកសាងកម្លាំងយុវជននៅគ្រប់ជាន់ថ្នាក់ ជាពិសេសការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលរហូតមកដល់ពេលនេះ មានការកើនឡើងរហូតដល់ជាង១៦ម៉ឺននាក់លើប្រទេសចំនួន២០៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


