Connect with us

នយោបាយ

សម្ដេចតេជោ៖ មានតែ «ចោរ» ទេដែលខ្លាចតុលាការ

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថាការយក​បញ្ហាព្រំដែន​ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ព្រោះ​កម្ពុជា​-ថៃ​មិន​អាចចុះសម្រុង​គ្នា​ទេលើ​ចំណុចទាំង​៤នេះទេទោះប្រើពេល១០០ឆ្នាំទៀតក្ដី ដែល​ត្រូវ​ការជម្រើសផ្សេង​មក​ជំនួស។ សម្ដេច​ថា​កម្ពុជារក្សាការ​ថែរក្សាសន្ដិភាព និង​ជម្រើសនៃការ​អនុវត្តច្បាប់​អន្តរជាតិ ជា​ជាង​ការ​ធ្វើសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​សារ​ពិសេស​មុន​កិច្ចប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា ព្រឹកថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០២៥នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ការបញ្ជូនសំណុំរឿងទៅតុលាការ​អន្តរជាតិមិនមែនជាការ​បង្កសង្គ្រាមជាមួយថៃ​នោះទេ។ សម្ដេច​បន្ថែម​ថាកម្ពុជា​មិន​ចង់​ធ្វើ​សង្គ្រាម​ទេ តែមាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​ជាមួយ​ការ​គំរាមកំហែងជាយថាហេតុទាំង​អស់។

សម្ដេច​តេជោសង្ឃឹម​ថាប្រទេសក្នុង​ពិភព​លោក​ដែល​កំពុង​អនុវត្តន៍នយោបាយគោរពច្បាប់​អន្តរជាតិគាំទ្រ​ដល់​កម្ពុជា​ដែល​កំពុង​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្ដិភាព​នេះ​។

សម្ដេ​ចថា៖ «អ្នក​ណា​ក៏​ដោយ​ដែល​គេចវេសពីតុលាការ​មាន​ន័យ​ថា​ខ្លួន​មាន​ពិរុទ្ធភាព។ និយាយ​តាម​មួយ​បែបទៀត​គឺ​មាន​តែ​ ចោរ ទេ! ដែល​វា​ខ្លាច​តុលាការ​។ បើ​យើង​មាន​ភាព​បរិសុទ្ធមិន​ត្រូវខ្លាច​តុលាការ​ទេ»។

សម្ដេចតេជោជំរុញ​ដល់ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់​ដើម្បី​បង្ហាញពីភាព​សុចរិតរបស់ខ្លួនលើ​ឆាកអន្តរជាតិ។

កម្ពុជា​បាន​ដាក់​បញ្ជូនលិខិត​បណ្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២៥ ដើម្បី​ជា​ការ​ជូន​ដំណឹងដល់​តុលាការ​ ខណៈឯកសារ​គាំទ្រ​ផ្សេង​ទៀត​នឹង​ត្រូវ​បញ្ជូនតាម​ក្រោយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពី​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ JBC ក្រសួងការបរទេស​ថៃបានបង្ហាញ​ការ​ខកចិត្តដែល​កម្ពុជាសម្រេច​ប្ដឹង​ទៅ ICJ ដោយមិនសហការជាមួយ​ខ្លួន​ក្នុង​ការ​ដោះស្រាយ​តាម​យន្ត​ការ​ទ្វេរភាគី​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុង​សេចក្ដីប្រកាសនោះសរសេរថា៖ «ប្រទេសថៃ​មានការ​ខក​ចិត្ត​ដែល​កម្ពុជា​បាន​បិទ​ទ្វារ​មិន​ចរចារ​ដោយសន្ដិភាពលើ​ចំណុច​ទាំង​៤នេះ»។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច យល់ថាការដែល​ថៃមិនចង់យកករណីព្រំដែន​ទៅ​តុលាការយុត្តិធម៌អន្តរជាតិព្រោះថៃ​ដឹង​ថា​ខ្លួន​នឹង​មិន​អាច​ឈ្នះក្ដីនេះទេ។ លោកបន្ថែមថាការ​មិនសង្ឃឹម​នោះ ព្រោះឯកសារភស្ភុតាង និងកិច្ចព្រមព្រៀងព្រំដែនដែលថៃខ្លួនឯងចុះហត្ថលេខាទទួលស្គាល់ ត្រូវបានដាក់​តម្កល់នៅអង្គការសហប្រជាជាតិ​ហើយឯកសារ​ទាំង​នេះ​ហើយ​ដែល​តុលាការ​នឹង​យក​មក​ពិនិត្យ ​មិនមែនជាឯកសារ​ដែល​ថៃ​ទទួលស្គាល់​តែ​ខ្លួន​ឯង​នោះ​ទេ។

លោកថា៖ «បើ​ថៃ​មិន​យល់​ព្រម​ក្នុង​ដំណើរ​ការ​ក្ដី​នេះ​ក៏​ដោយ​តែ​ ICJ មាន​សិទ្ធិ​ក្នុង​ការ​ត្រួតពិនិត្យ​ឯកសារ​ដែល​កម្ពុជា​បាន​ដាក់ ហើយ​បើ​មានភស្ភុតាង​អំណះអំណាង​គ្រប់គ្រាន់​គ្រប់ជ្រុងជ្រោយ​នោះ​គឹ​ ICJ និង​ពិចារណា។ ហើយ​លទ្ធផល​ក្នុងការ​ប្រកាសរបស់​ ICJ បើ​ថៃ​បដិសេធមិន​ទទួល​ស្គាល់​វា​នឹង​បង្ហាញ​ភាព​អាប់អោន​របស់​ថៃ​លើ​ឆាក​អន្តរជាតិ និង​បង្ហាញពី​ចរិតឈ្លានពានមក​លើ​កម្ពុជា»។

បញ្ហាព្រំដែន​ចំណុចប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់​មុំ៣ បាន​ក្លាយជាបញ្ហា​រកាំរកូស​រវាង​កង​ទ័ព​ថៃ​ និង​កម្ពុជា​មក​ជាយូរ​មក​ហើយ​ រហូត​មាន​ការ​ឈ្លានពាន​ឆ្មក់​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ដែលធ្វើឱ្យស្ថានការណ៍​ព្រំ​ដែន​កាន់​តែ​កើន​កម្ដៅ​បន្ថែមទៀត។

ស្ថានភាពកាន់តែក្ដៅឡើង​បន្ថែម​ទៀតក្រោយ​ថៃ​បិទ​ព្រំដែនដោយឯកតោភាគី និងគំរាមកាត់ផ្ដាច់ភ្លើង និងអ៊ីនធើណិត ហើយកម្ពុជាបាន​សម្រេច​បញ្ឈប់ការ​ប្រើប្រាស់​អ៊ីនធើណិត​ពី​ថៃ និង​បានបិទ​ច្រកដូងជា​ការ​ឆ្លើយ​តប​ផងដែរ ខណៈប្រមុខរដ្ឋាភិបាល​និង​ប្រធាន​ព្រឹទ្ធសភា បាន​បន្តអំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ​ត្រលប់​មក​កាន់​កម្ពុជា​វិញ ស្របពេល​ដែល​បណ្ដឹង​ដាក់​ទៅ​ ICJ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ម្សិលមិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ វិនាទី មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះឈូសឆាយ និងកាត់សំយាបសង់រំលោភចំណីផ្លូវ

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជារកចំណូលបានជាង៦ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរក្នុងរយៈ ពេល៥ខែកន្លងមក​

ជីវិតកម្សាន្ដ៩ នាទីutes មុន

អ្នកសិល្បៈ ប្រកាសឆន្ទ:ចូលរួមហែក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ស្លាប់​និង​របួស​​៣៤​នាក់​ក្នុងហេតុការណ៍​បាក់ស្ពាននៅតំបន់ទេសចរណ៍ភាគខាងលិច​ឥណ្ឌា​

ព័ត៌មានជាតិ៥៨ នាទីutes មុន

អភិបាលរងរាជធានី ៖ ស្មៀនសង្កាត់ទាំង ១០៥ សូមចូលរួមថែរក្សាសមិទ្ធផល សន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២១ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម