Connect with us

នយោបាយ

សម្ដេចធិបតី៖ យើងមិនអាចឱ្យអ្នកឯងជាន់បានស្រេចតែចិត្តទេ!

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​កម្ពុជាឆ្លង​កាត់​សង្គ្រាមឆ្អែត​ឆ្អន់​សង្គ្រាមហើយ ដូច្នេះ​​ទើប​ប្រើប្រាស់​យន្ត​ការ​ច្បាប់​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរិទ្ធិជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​ការ​យក​បញ្ហា​ប្រាសាទតាមាន់​ធំ តាមាន់​តូច តាក្របី និង​តំបន់​មុំ​បី​ទៅ​តុលាការ​អន្តរជាតិ​គឺ​ជាយន្ត​ការ​ដោះស្រាយ​ដោយ​សន្ដិភាព​ដោយ​​ប្រើច្បាប់​អន្តជាតិ​ដើម្បី​ដោះស្រាយ មិនដូចជាការ​ចង់ប្រើកម្លាំង​បាយដើម្បីដោះស្រាយបញ្ហាដូច​មេភូមិភាគ​២​របស់​ថៃទេ​។

ទោះជាយ៉ាងណាសម្ដេច​ថាកម្ពុជា​ជា​ប្រទេស​អំណត់ ប្រទេស​ស្រលាញ់​សន្ដិភាព តែ​ក៏មិន​នៅ​ឱ្យ​គេ​បន្តជាន់​នោះដែរ ក្នុង​ពេល​ដែល​​បណ្ដឹ​ង​កំពុងដំណើរការ ករណី​ឈ្លានពាន​ណាមួយ​នឹង​ត្រូវ​ទទួល​បាន​ការ​តបតវិញជានិច្ច។

សម្ដេច​ថា៖ «ពិត​ណាស់​ទំនាក់ទំនង​មិត្ត​យើង​នៅ​បន្ត​ធ្វើ​ប៉ុន្ដែ​បើ​មិត្ត​មិន​គោរព​យើងៗ​ក៏​មិន​អាចឱ្យ​អ្នក​ឯង​ជាន់​បាន​ស្រេច​តែចិត្ត​ទេ។ រឿង​បែប​នេះ​គឺ​ជា​រឿងពិត​ហើយ​ប្រជាជាតិ​ខ្មែរ​មួយ​យើង​មិន​អាចឱ្យ​គេ​មើល​ងា​យ​ទេ​ហើយ​យើង​អត់​ខុស​សោះ»។

សម្ដេច​ធិបតីបន្ថែម​ថាការ​ឡើង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិគឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត ហើយ​បើ​ថៃ​អះអាង​ពី​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន​សូម​ឡើង​ទៅ​តុលាការ​ជាមួយ​គ្នា​ជា​ការ​ស្រេច​។

គួរឱ្យ​ដឹង​ផងដែរថាកម្ពុជាបាន​ដាក់​បណ្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៥ ចំខួប​៦៣ឆ្នាំដែល​តុលាការ​យុត្តិធម៌​អន្តរជាតិកាត់​ក្ដី​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​ករណី​ប្រាសាទព្រះវិហារ ដែល​សម្ដេច​ធិបតី​ចាត់​ទុក​ជា​ប្រផ្នូល​ល្អ​សម្រាប់​កម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពី​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស​ថៃបានបង្ហាញ​ការ​ខកចិត្តដែល​កម្ពុជាសម្រេច​ប្ដឹង​ទៅ ICJ ដោយមិនសហការជាមួយ​ខ្លួន​ក្នុង​ការ​ដោះស្រាយ​តាម​យន្ត​ការ​ទ្វេរភាគី​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុង​សេចក្ដីប្រកាសនោះសរសេរថា៖ «ប្រទេសថៃ​មានការ​ខក​ចិត្ត​ដែល​កម្ពុជា​បាន​បិទ​ទ្វារ​មិន​ចរចារ​ដោយសន្ដិភាពលើ​ចំណុច​ទាំង​៤នេះ»។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច ធ្លាប់​លើក​ឡើង​ប្រាប់​កម្ពុជា​ថ្មី​ថាការដែល​ថៃមិនចង់យកករណីព្រំដែន​ទៅ​តុលាការយុត្តិធម៌អន្តរជាតិព្រោះថៃ​ដឹង​ថា​ខ្លួន​នឹង​មិន​អាច​ឈ្នះក្ដីនេះទេ។ លោក​ថាការ​ពិនិត្យ​របស់​តុលាការ​យុត្តធម៌អន្តរជាតិ​គឺ​ទៅ​លើឯកសារភស្ភុតាង និងកិច្ចព្រមព្រៀងព្រំដែនដែលថៃខ្លួនឯងចុះហត្ថលេខាទទួលស្គាល់ និង​ត្រូវបានដាក់​តម្កល់នៅអង្គការសហប្រជាជាតិ​មិនមែន​ជា​ឯកសារដែល​ថៃ​គូស​ដោយ​ខ្លួន​ឯងនោះទេ។

បញ្ហាព្រំដែន​ចំណុចប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់​មុំ៣ បាន​ក្លាយជាបញ្ហា​រកាំរកូស​រវាង​កង​ទ័ព​ថៃ​ និង​កម្ពុជា​មក​ជាយូរ​មក​ហើយ​ រហូត​មាន​ការ​ឈ្លានពាន​ឆ្មក់​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ដែលធ្វើឱ្យស្ថានការណ៍​ព្រំ​ដែន​កាន់​តែ​កើន​កម្ដៅ​បន្ថែមទៀត។

ស្ថានភាពកាន់តែក្ដៅឡើង​បន្ថែម​ទៀតក្រោយ​ថៃ​បិទ​ព្រំដែនដោយឯកតោភាគី និងគំរាមកាត់ផ្ដាច់ភ្លើង និងអ៊ីនធើណិត ហើយកម្ពុជាបាន​សម្រេច​បញ្ឈប់ការ​ប្រើប្រាស់​អ៊ីនធើណិត​ពី​ថៃ និង​បានបិទ​ច្រកដូងជា​ការ​ឆ្លើយ​តប​ផងដែរ ខណៈប្រមុខរដ្ឋាភិបាល​និង​ប្រធាន​ព្រឹទ្ធសភា បាន​បន្តអំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ​ត្រលប់​មក​កាន់​កម្ពុជា​វិញ ស្របពេល​ដែល​បណ្ដឹង​ដាក់​ទៅ​ ICJ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដឹងច្បាស់ហើយ ថាហេតុអ្វីបានជាអ៊ីស្រាអែល ដាច់ខាតត្រូវតែវាយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្យុះទី១ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជា​មួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅហ្គាហ្សា ដោយសម្លាប់មនុស្សច្រើននាក់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម