Connect with us

នយោបាយ

អតីត​មន្ដ្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​យុវជន​ ​ប្រកាស​​សុំ​ចូល​រួម ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន

បានផុស

នៅ

ភ្នំពេញ​ ៖ អតីត​មន្ដ្រីជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែលមាន​តួនាទី​ជា​ជំនួយការ​លោក សម រ​ង្ស៉ី​, លោកស្រី ជូ​ឡុង សូ​ម៉ា​រ៉ា​, លោក យឹម សុវណ្ណ ព្រមទាំង​ជា​អតីត​ប្រធាន​រដ្ឋបាល​ខុទ្ទកាល័យ លោក សម រ​ង្ស៉ី បូករួម​ជាមួយ មនុស្ស​ចំនួន​២​នាក់​ទៀត ជា​អតីត​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​សុំ​ចូល​រួម ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សមាជិក​គណកម្មាធិកា​រ​កណ្ដាល​គណ​ប​ក្រ​ប្រជាជន​កម្ពុជា​និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​ជនកម្ពុជា​ថ្មី​ទាំង​ប៉ុន្មាន​រូបនេះ ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ​ខណ្ឌដូនពេញ​នា​រសៀល​ថ្ងៃទី​៣១​ខែ​មីនា​នេះ​។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើក​ឡើង​ថា អតីតមន្ដ្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៣​នាក់​នោះ​រួមមាន​៖ ទី​១៖ ឈ្មោះ ឃាន វិសេស អាយុ​៣២​ឆ្នាំ ដែល​កាល​នៅ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តួនាទី​ជា ជំនួយការ​លោក សម រ​ង្ស៉ី​, លោកស្រី ជូ​ឡុង សូ​ម៉ា​រ៉ា​, លោក យឹម សុវណ្ណ ព្រមទាំង​ជា​អតីត​ប្រធាន​រដ្ឋបាល​ខុទ្ទកាល័យ លោក សម រ​ង្ស៉ី​។

ទី​២៖ ឈ្មោះ សៅ ឧសភា អាយុ​២៧​ឆ្នាំ អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​យុវជន​ស្រុក​ព្រៃនប់។

ទី​៣៖ ឈ្មោះ យូ ច័ន្ទ​ធានី អាយុ​២៧​ឆ្នាំ អតីត​យុវជន​គណបក្ស និង​ជា​អតីត​សមាជិក​ក្រុម​ហ្វេ​ស​ប៊ុ​ក សម រង្ស៊ី​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត រម្លឹកមួយឃ្លាថា «ក្មេងអាចដើរបានរហ័សតែកុំភ្លេចថាចាស់ស្គាល់ផ្លូវ»

Sokha Hotels

ព័ត៌មានពេញនិយម