នយោបាយ
សម្ដេចតេជោ៖ ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំត្រូវបំផ្លាញដោយកូនស្រីមិត្តភក្តិ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត ថាកុំមកនិយាយរឿងគុណធម៌ជាមួយសម្ដេច ព្រោះលោកស្រីគ្មានគុណធម៌ក្នុងការធ្វើនយោបាយនោះទេ។ សម្ដេចតេជោសោកស្ដាយដែលមិត្តភាព៣០ឆ្នាំរវាងសម្ដេច និងលោក ថាក់ស៊ីន ត្រូវបំផ្លាញដោយសារលោកស្រីអ៊ុងអ៊ីង។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តព្រះវិហារ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកថាលោកស្រី អ៊ុងអ៊ីង បានប្រមាថសម្ដេច និងសម្ដេចធិបតីដែលថាជាអ្នកនយោបាយគ្មានវីជ្ជាជីវៈ ព្រមទាំងយកប្រៀបលើកម្ពុជាជាច្រើនខណៈដែលខ្លួនជាអ្នកមកសុំការចរចារជាមួយកម្ពុជាសោះ។ សម្ដេចក៏បានទម្លាយពីការជួយលើលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ព្រមទាំងបញ្ជាក់ថាលោក ថាក់ស៊ីន គ្មានជំងឺអ្វីទេ ហើយកូនស្រីក៏បានដឹងដែរ។ សម្ដេចថាសម្ដេចមានគុណធម៌តែការក្បត់ពីគ្រួសារថាក់ស៊ីនមិនអាចឱ្យសម្ដេចនៅស្ងៀមបានទេ។
សម្ដេចថា៖ «ចុះបើកូន(អ៊ុងអ៊ីង)អត់មានគុណធម៌ឱ្យធ្វើមិច? តើខ្ញុំបណ្ដោយឱ្យមើលងាយខ្ញុំរហូតអ៊ីចឹងហ្ហេ! អ៊ីចឹងខ្ញុំត្រូវលេងមួយក្បាច់ឱ្យវាទៅបណ្ដោយទៅ។ ខ្ញុំរាប់អានថាក់ស៊ីនមានតែខាតអត់មានចំណេញទេ»។

មិត្តភាពរវាងសម្ដេចនិងលោក ថាក់ស៊ីន ត្រូវបានបំផ្លាញដោយសារលោកស្រី ផែនថងថាន។
សម្ដេចថា៖ «ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំបំផ្លាញដោយកូនស្រីរបស់មិត្តភ័ក្រ»។
សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។
ទោះជាយ៉ាងមនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្ដេចនិងត្រកូលលោក ថាក់ស៊ីន ត្រូវបានបំផ្លាញដោយការប្រមាថពីសំណាក់នាយករដ្ឋមន្ត្រីថៃដែលត្រូវជាកូនរបស់លោកថាក់ស៊ីន លោកស្រី ផែថងថាន ថាសម្ដេចតេជោ និងសម្ដេចធិបតីថាគ្មានវិជ្ជាជីវះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា