Connect with us

នយោបាយ

សម្ដេចតេជោថា ២ឆ្នាំ​មក​នេះគ្រប់គ្រាន់ដឹង​ពីសមត្ថភាពដឹក​នាំរបស់​ថ្នាក់​ដឹកនាំជំនាន់ថ្មី

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា​២ឆ្នាំ​មក​នេះ​គឺ​គ្រប់​គ្រាន់​នឹង​យល់បាន​ពី​ការ​ដឹក​នាំ​និង​គ្រប់​គ្រង «បានល្អ» របស់​ថ្នាក់​ដឹក​នាំ​ជំនាន់​ថ្មី។ ការ​លើក​ឡើង​នេះ​គឺ​ស្រប​គ្នា​នឹង​ខួប​២​ឆ្នាំ​នៃ​ការ​ចាក​ចេញពី​តំណែង​នាយករដ្ឋមន្រ្តី​របស់​សម្ដេច​តេជោ ២២ សីហា ២០២៣ – ២២ សីហា ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្ហោះ​រូប​ភាព​ និង​វីដេអូ​ចំនួន៣ ព្រម​ទាំង​សរសេរ​បន្ថែម​ផងដែរ​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច​នៅព្រឹក​ថ្ងៃទី​២៥ ខែ​សីហានេះ សម្ដេច​បាន​សរសេរថា៖ «រូបភាពនេះ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទីជាមួយនាយករដ្ឋមន្ត្រី។ ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេន(២២សីហា២០២៣-២២សីហា២០២៥)។ ២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូលទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ»។

គួរ​​ឱ្យ​ដឹង​ផងដែរ​ថា ក្រោយ​ទទួល​ជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ឆ្នាំ២០២៣ គណបក្សប្រជាជន​កម្ពុជា​សម្រេចតែងតាំង​បេក្ខភាពសម្ដេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៧ គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ដឹក​នាំ​ដោយ​អ្នកបន្តវេនរបស់​គណបក្សប្រជាជន​នេះ​ត្រូវ​បាន​សភាបោះឆ្នោ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​កាលពីថ្ងៃទី​២២ ខែសីហា ឆ្នាំ២០២៣។ ក្នុងរយៈពេល​២ឆ្នាំ​នៃ​ការ​កាន់​អំណាច​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ឆ្លង​កាត់​វិញ្ញាសា និង​ឧបសគ្គ​ជា​ច្រើន​ តែ​នៅ​តែ​អាច​រក្សា​នូវ​លំនឹង​សង្គម សេដ្ឋកិច្ច និង​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិជានិច្ច៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម