ធ្វើការយ៉ាងណាទើបអាចឡើងតំណែងរហ័ស – Kampuchea Thmey Daily
Connect with us

អាជីព

ធ្វើការយ៉ាងណាទើបអាចឡើងតំណែងរហ័ស

Published

on

បុគ្គលិកណាក៏ដូចបុគ្គលិកណា ធ្វើការគ្រប់កន្លែងរមែងចង់បានត្រឡប់វិញនូវប្រាក់ឈ្នួល ក៏ដូចជាតួនាទីសមរម្យ។ គ្មាននរណាធ្វើការមួយឆ្នាំ ពីរឆ្នាំ ឬបីឆ្នាំ តែតំណែងនៅដដែលនោះទេ។ គ្រប់បុគ្គលិកសុទ្ធតែចង់អភិវឌ្ឍខ្លួនកាន់តែខ្ពស់ ប៉ុន្តែស្របពេលនេះ សាកសួរខ្លួនឯងបន្តិចសិនថា តើយើងសក្ដិសមឬនៅចំពោះការឡើងតំណែង?

អ៊ីចឹង! ត្រូវធ្វើការបែបណាទើបអាចឡើងឋានៈខ្ពស់ជាងមុនបាន?

១. កត់ត្រាសមិទ្ធផល

ចង់បានតំណែងប្រសើរជាងមុន ត្រូវសម្រេចសមិទ្ធផលការងារ។ ចូរធ្វើកត់សម្គាល់នូវអ្វីដែលខ្លួនសម្រេចបាននៅក្នុងតួនាទីបច្ចុប្បន្ន។ រួចសួរខ្លួនឯងថា តើយើងបានធ្វើឲ្យក្រុមហ៊ុនភាពរីកចម្រើនកម្រិតណា ឬចេះតែធ្វើឲ្យតែចប់មួយខែៗទេ? លទ្ធផលសំខាន់ណាស់ ព្រោះអាចជួយឲ្យយើងដឹងពីអ្វីដែលជាកង្វះខាត ឬជាចំណុចគប្បីបន្ថែមដើម្បីទទួលបានសមិទ្ធផលខ្ពស់ជាងនេះទៀត។

២. បង្ហាញតម្លៃរបស់ខ្លួន

យើងគប្បីតស៊ូចំពោះអ្វីដែលជាមតិត្រឹមត្រូវជាមួយចៅហ្វាយនាយ កុំញញើត តែមិនព្រហើន។ អ្វីដែលគួរតែធ្វើជាចាំបាច់ គឺត្រូវបង្ហាញពីគុណតម្លៃនៃវត្តមានរបស់យើងនៅក្នុងស្ថាប័ន ដោយញ្ចេញមតិអភិវឌ្ឍនិងបង្ហាញថា វាជាគំនិតល្អ។ កុំរង់ចាំរហូតដល់អ្នកគ្រប់គ្រងលើកយកប្រធានបទនេះឡើងមកមុន យើងគួរក្លាហានទទួលខុសត្រូវ ហើយបញ្ចេញសក្ដានុពលរបស់យើង។

៣. រក្សានិងបង្កើនសមត្ថភាព

ចៀសវាងនិយាយពីខ្ទង់ចំណាយ វិបត្តិសុខភាព និងអ្វីដែលជាបញ្ហាផ្ទាល់ខ្លួនតម្អូញប្រាប់ទៅថ្នាក់ដឹកនាំ ដើម្បីសុំតំឡើងប្រាក់ខែឬមុខតំណែង។ រឿងដែលត្រូវរក្សាគឺចំណេះនិងជំនាញឲ្យនៅតែខ្លាំង ព្រមទាំងព្យាយាមបង្កើនសមិទ្ធផលថែមទៀតដើម្បីឲ្យផលិតភាពការងារកាន់តែប្រសើរជាលំដាប់។

៤. ស្នើសុំត្រង់ៗ

មិនត្រូវភ័យខ្លាចក្នុងការនិយាយពាក្យខ្លះ ក៏ដូចជាបទពិសោធន៏ការងាររបស់យើងតាំងពីដើមរហូតមកដល់ពេលនេះ។ ពន្យល់ប្រាប់មេពីសមិទ្ធផលដែលសម្រេចបាន និងអ្វីដែលយើងបានខិតខំប្រឹងប្រែង។

ប្រាប់ត្រង់ៗពីអ្វីដែលចង់បាន ជាជាងការនិយាយបញ្ជិតបញ្ជៀង តែត្រូវចាំដែរថា មិនត្រូវទាមទារអ្វីដែលលើសពីសមត្ថភាពខ្លួនឯងឡើយ៕

ប្រែសម្រួល ៖ សន្យា

ចុចអាន៖ ៨ចំណុច​ ដែល​​សហគ្រិនស្ត្រី​ក្នុង​តំបន់អាស៊ី​គួរ​តែយល់​ដឹង

ចុចអាន៖ អំពី​បុគ្គលិក​បង្គោល ​ឬ មនុស្ស​ជំនិត ​ដែល​អ្នកណាៗ​ក៏​ចង់​រក្សាទុក​រហូត​តទៅ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម