ព័ត៌មានជាតិ
សម្តេចតេជោ ស្នើក្រសួងបីបណ្តុះបណ្តាលវិជ្ជាជីវៈដូនតាដល់និស្សិតក្រីក្រឆ្ពោះទៅសម្រេចគោលដៅសេដ្ឋកិច្ចផ្អែកលើចំណេះដឹង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើដល់ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច និងក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា ដូចជា តម្បាញ ចម្លាក់ គំនូរ ស្មូន និងផ្សេងៗទៀត រង្វង់ ២-៤ភាគរយ ក្នុងចំណោមសិស្ស និស្សិតក្រីក្រ ១លាន ៥សែននាក់ ដែលជំនាញនេះ ទទួលបន្ទុកដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សម្តេចថ្លែងដូច្នេះថា« ឥឡូវនេះ អាចបែងចែកវិជ្ជាជីវៈនៃសិស្សក្រីក្រសម្រាប់សកលវិទ្យាល័យនានា ដែលបាននិងកំពុងទទួលការបណ្តុះបណ្តាលស្រាប់…ព្រោះអ្នកទទួលបានការបណ្តុះបណ្តាលទាំង ១លាន ៥សែននាក់ បណ្តុះបណ្តាលដោយឥតបង់ថ្លៃ ហើយថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភពីរដ្ឋថែមទៀត»។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន ស្នើដល់លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ពិនិត្យមើលចំនួនសាលាដែលកំពុងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការលើកទឹកចិត្ត និងបន្តខិតខំបំពេញបេសកកម្មនេះ ដើម្បីងាយរកកាងារធ្វើ រួមចំណែកផ្តល់ចំណេះដឹងវិជ្ជាជីវៈត្រឹមត្រូវដល់ពលរដ្ឋខ្មែរ ក្នុងបំណងបម្រើដល់ការអភិវឌ្ឍកាន់តែលឿនឆ្ពោះទៅគោលដៅសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
សម្តេចសង្កត់ធ្ងន់ថា ការធ្វើដូចនេះ ដើម្បីឱ្យសិស្សក្រីក្រមានឱកាសសម្រាប់ទទួលបាននូវការបណ្តុះបណ្តាល។ បើតាមសម្តេច ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មិនកម្រិតលក្ខខណ្ឌខ្ពស់នោះទេ។ ការបណ្តុះបណ្តាលនេះ អាចធ្វើឡើងតាមគ្រឹះស្ថានសិក្សានានា ដែលមានកម្មវិធីបណ្តុះបណ្តាលនេះស្រាប់មិនថា គ្រឹះស្ថានរដ្ឋ ឬឯកជនឡើយ។ នេះជាការបន្ថែមរបស់សម្តេចតេជោ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបើកវគ្គបណ្តុះបណ្តាលដល់និស្សិតក្រីក្រកម្ពុជា ជាង ១លាន ៥សែននាក់ ឱ្យបានចូលសិក្សាចំណេះជំនាញបច្ចេកទេស វិជ្ជាជីវៈ នៅចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ នៅកំឡុងពេលរៀននេះផងដែរ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ