Connect with us

អាជីព

៦​វិធី ឡើង​តំណែង​លឿន​ជាង​អ្នកដទៃ​ទាំង​វ័យក្មេង​

បានផុស

នៅ

​ជាពិសេស ក្នុង​អាយុកាល​ដំបូង​នៃ​ការផ្តើម​អាជីព មនុស្ស​ជាច្រើន​ទន្ទឹង​ចង់បាន​ការតំឡើង​តួនាទី ឬ​ការទទួលខុសត្រូវ​ធំ​និង​ច្រើនជាង​មុន ព្រោះ​នោះ ជា​អនាគត​នៃ​ការធានា​សម្រាប់​ទីផ្សារ​ខ្លួនឯង នៅពេល​ចាស់​ទៅ​។ យើង​មិនអាច​ចាស់​ទៅជា​មួយ​តួនាទី​ដដែលៗ​ ហើយ​ធ្វើការ​ប្រជែង​ក្នុង​តំណែង​ស្មើគ្នា​ជាមួយ​ក្មេងៗ​ដែល​ទើបតែ​ធំ​ឡើង​ទេ ម្ល៉ោះហើយ​គ្រប់គ្នា​ត្រូវខិតខំ​កាល​នៅ​ជា​យុវវ័យ គឺ​ត្រូវ​ខំ​ឱ្យ​អស់ពី​លទ្ធភាព​។​

​ជំហាន​ទាំង ៦​ខាងក្រោម​នេះ នឹង​ជួយ​ឱ្យទទួល​បានការ​ចាប់អារម្មណ៍​និង​ឡើង​តំណែង​ការទទួលខុសត្រូវ​ថ្មី បាន​លឿន​នៅ​កន្លែងធ្វើការ​៖

Chinese business Man and woman working together on a laptop outdoors in modern city.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ដឹង​ច្បាស់​និង​ឯកសារយោង​អំពី​សមិទ្ធិផល​របស់ខ្លួន​

​ចៅហ្វាយរ​មិនបាន​តាមដាន​រាល់​សមិទ្ធិផល​រប​ស់បុ​គ្គ​លិ​ក​គ្រប់គ្នា​ទេ ដូច្នេះ​ចូរ​រក្សា​កំណត់ហេតុ​នៃ​សមិទ្ធិផល​ដែល​អាច​កំណត់​បាន​នៅពេលណា​យើង​យល់ថា​សមស្រប​នឹង​ស្នើសុំ​ដំឡើង​ឋានៈ​។ ការស្នើសុំ​ឡើង​តួនាទី​មិនមែនជា​រឿង​អាក្រក់​ឡើយ នោះ​ជា​រឿង​ស្មោះត្រង់​ហើយ​គួរតែ​សាកល​ក្បង​តវ៉ា​ធ្វើ​ការជជែក​ជាមួយ​ថ្នាក់លើ​ប្រសិន​យើង​ត្រូវគេ​បំភ្លេចចោល​យូរពេក តែ​ត្រូវមាន​អំណះអំណាង​រឹងមាំ​ដែរ​។​

២ មាន​អំណះអំណាង​បង្ហាញ​ខាង​ធនធានមនុស្ស​

​មន្ត្រី​នានា​នៅក្នុង​ផ្នែក​ធនធានមនុស្ស​អាច​នឹង​តាមដាន​បញ្ហា​របស់​យើង​ជាជាង​គុណសម្បត្តិ​របស់​យើង​។ មាន​ធនធានមនុស្ស​ខ្លះ សូម្បីតែ​រារាំង​យើង​ផង​ក៏​ធ្វើទៅបាន ប៉ុន្តែ​ប្រសិន​យើង​ពិតជា​បុគ្គលិក​ខ្លាំង​មាន​សមត្ថភាព​ភាព គ្មាន​អ្នកណាម្នាក់​អាច​ឬ​ហ៊ាន​បដិសេធ​សំបុត្រ​ស្នើសុំ​ឡើង​តួនាទី​របស់​យើង​ទេ​។ លោក ដូ​ណា​ល់ អា​ស៊ើ​រ អ្នកពិគ្រោះ​យោបល់​ផ្នែក​អាជីព​នៅ​ហា​វើដ និង​ជា​អ្នកនិពន្ធ​នៃ​ចំណងជើង មហា​លក់ដាច់ ​«​នរណា​សម​ឡើង​តំណែង​!» និយាយថា គួរ​រៀន​ផ្តល់ព័ត៌មាន​ដល់​ផ្នែក​ធនធានមនុស្ស​ទៀងទាត់ ដែល​អាច​ប្រាប់​អំពី​ប្រសិទ្ធិភាព​និង​ល្បឿន​ការងារ​របស់ខ្លួន ហើយ​នេះ​មិនមែនជា​រឿង​ដែល​ត្រូវ​អៀនប្រៀន​ឡើយ ។​

៣ កសាង​ទំនាក់ទំនង​

​មនុស្ស​ជាទូទៅ ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដើម្បី​ចាប់​ផ្តើមកសាង​ទំនាក់ទំនង ប៉ុន្តែយើង​មិនបាច់​ធ្វើតាម​គេ​កសាង​ទំនាក់ទំនង​នៅ​តុ​បាយ​ឬ​កាហ្វេ​ទេ ពោលគឺ​ឱ្យតែ​មានចិត្ត​ទៀងត្រង់ មាន​សមានចិត្ត ចេះ​ជួយ​អ្នកដទៃ​នៅ​កន្លែងធ្វើការ យើង​នឹង​ក្លាយជា​ចំណុច​ស៊ី​ប​នៃ​ការឱ្យ​តម្លៃ​ដោយ​ឯកឯង​។ នៅពេលដែល​បង្កើត​ទំនាក់ទំនង​ត្រូវ​ដឹងថា គេ​មើល​យើង​ក្នុង​រូបភាព​ល្អ និង​ស្មោះត្រង់​។​

​ការទុកចិត្ត​របស់​អ្នក​ជុំវិញ និង​របស់ខ្លួន​យើង​ផ្ទាល់ អាច​ជួ​បង្កើន​ឱកាស​ទទួលបាន​ការផ្សព្វផ្សាយ​គុណូបការៈ​ឈានដល់​ការតំឡើង​តួនាទី​បាន​។​

៤ ធ្វើ់​លើសពី​បទ​ពិពណ៌នា​ការងារ​

​នៅពេលដែល​យើង​មានឱកាស​ចូរ​សាក​គ្រប់​មុខនាទី ដែល​នឹង​បង្ហាញថា ខ្លួន​យើង​ជា​អ្នកមាន​សមត្ថភាព​ក្នុងការ​ផ្តល់​ការងារ​ដ៏​អស្ចារ្យ អ្នកណាៗ​ក៏​ចង់​ជួល ។ សូមអោយ​អ្នកគ្រប់គ្រង​យល់ថា យើង​សម​នឹងមាន​ទំនួល​ខុសត្រូវ​បន្ថែមទៀត ថែម​ការងារ​គឺ​ថែម​តួនាទី ហើយ​និង​ប្រាក់កម្រៃ​ទន្ទឹមគ្នា ។ នៅពេល​សមគួរ ត្រូវមាន​ភាពជាក់លាក់​ដោយ​ស្នើសុំ​ធ្វើការ​បន្ថែម​លើ​កិច្ចការ​ជាក់លាក់​ឬ​គម្រោង​ណាមួយ​។ ប្រសិន​ម្នាក់ៗ​ចង់​ទទួលយក​ការងារ​ធំ ៗ ឬ​ការងារ​ដែល​ផ្តល់ឱ្យ​នូវ​ឱកាស​សាកល្បង​គួរ​ធ្វើ​ដោយ​កុំ​គិត​លុយកាក់​ជាធំ​សិន​។ សមត្ថភាព​បង្ហាញ​សិន​លុយកាក់​មក​តាម​ក្រោយ​។​

៥ បង្ហាញថា​យើង​ជា​មេដឹកនាំ​លើ​ក្រុម​

​សមាជិក​ក្រុមខ្លះ ចាំតែ​មេដឹកនាំ​មកដល់​នៅ​នឹង​មុខ​ទើប​ខំ​។ ចូរ​ចាំ​ថា បុគ្គល​ម្នាក់ៗ​ត្រូវបាន​តំឡើង​ឋានៈ មិនមែន​ដំឡើង​ជា​ក្រុម​ទេ គឺ​ត្រូវ​ខំ​ឱ្យ​លេចធ្លោ តែ​មិនមែន​ជាន់​គេឯង​ឡើយ​។​ បុគ្គល​លេចធ្លោ​គឺ​បុគ្គល​ដែល​ក្រុម​និីមួយៗ​ចង់បាន​មកជា​មេដឹកនាំ​ផ្ទាល់​របស់គេ​ឬ​ខ្វះ​យើង​មិនបាន​។ បុគ្គល​នោះ​តោង​ឈានមុខ​គេ​ជានិច្ច មកដល់​មុនគេ ធ្វើ​ច្រើនជាងគេ មិនសូវ​រអ៊ូរទាំ​ដូច​គេ ជួយ​គេ​បាន​។​ល​។​

៦ ស្វែងរក​ឱកាស​នៅ​កន្លែង​ផ្សេងទៀត​

​ប្រសិនបើ​នៅ​កន្លែងធ្វើការ​នេះ មិនមាន​តួនាទី​ដូចដែល​យើង​ស្រមៃ គ្រប់គ្នា​មាន​សិទ្ធិ​ស្វែងរក​ការដំឡើង​ប្រាក់ខែ​ឬ​ការផ្លាស់ប្តូរ​មុខងារ ឋានៈ នៅ​កន្លែង​ផ្សេង​បាន​បន្តា​ប់​ពី​បាន​ហាត់ពត់លត់ដំ​នៅ​ទី​ចាស់​រួចមក​។ កុំ​ស្តាយ​ថា យើង​បាន​ចំណាយ​កម្លាំង​ដោយ​មិនបាន​អ្វី​ ព្រោះ​ទោះយ៉ាងណា​ទីនោះ​បង្រៀន​យើងនឹង​ផ្តល់ឱកាស​សាកល្បង​តតាំង​នឹង​ការងារ​ធំ​ដល់​យើង វា​ប្រៀបបាន​ទៅនឹង ការ​ទៅ​រៀន មហាវិទ្យាល័យ ឬ​ទៅ​រៀន​ជំនាញ​ដោយ​មិនបាន​បង់លុយ​ដែរ​៕​

​ប្រែសម្រួល ៖ សុភា

​ប្រភព ៖ ​globalnews​

ចុចអាន៖ កុំ​និយាយ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​​ បើ​នៅ​ចង់​ឲ្យ​គេ​ផ្ដល់​តម្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម