ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បំភ្លឺពីការតែងតាំងតំណែងថ្មីដល់មន្ត្រី៩រូប ដែលបានបញ្ចប់តំណែងកាលពីខែតុលា
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចំពោះការតែងតាំងតំណែងថ្មីដល់មន្ត្រីជាន់ខ្ពស់ ៩រូប ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ការតែងតាំងតំណែងថ្មីដល់មន្រ្តីទាំងនេះ គឺស្របតាមជំនាញ និងសមត្ថភាពរៀងខ្លួន។

ក្រសួងមហាផ្ទៃចេញមកបំភ្លឺបែបនេះ គឺដោយសារកាលពីថ្ងៃទី៣ ខែកុម្ភៈ មានគណនីហ្វេសប៊ុក សារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយព័ត៌មានស្តីពីការបញ្ចប់តំណែងមន្ត្រីនគរបាលជាតិ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ ព្រោះប្រមូលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយទាក់ទងនឹងការរៀបចំមុខងារសាធារណៈចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ដែលមានឈ្មោះក្នុងអនុក្រឹត្យលេខ១២២១ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងបានង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ហើយមាននាយកដ្ឋាន ចំនួន៤ចំណុះ ហើយនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរមកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។ ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលជាន់ខ្ពស់ទាំង៩រូប ដែលត្រូវបានបញ្ចប់មុខតំណែងនោះ គឺត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មីឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។

ជាគោលការណ៍ និងនីតិវិធីនៃការរៀបចំមុខងារមន្ត្រីសាធារណៈ បើអង្គភាពសាម៉ីស្នើសុំតែងតាំងមុខតំណែងថ្មីដែលមានឋានៈទាបជាងតំណែងចាស់ អង្គភាពជំនាញត្រូវតែរៀបចំនីតិវិធីបញ្ចប់មុខតំណែងចាស់ជាមុនសិន ទើបតែងតាំងតំណែងថ្មីដែលមានឋានៈទាបជាងតាមក្រោយ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ទាំង៩រូប បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គឺត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងថ្មី តាមរយៈប្រកាសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្របតាមលក្ខណសម្បត្តិ សមត្ថភាពជំនាញ ការគោរពវិន័យ សីលធម៌ល្អ មានឆន្ទៈមោះមុត ខិតខំបំពេញភារកិច្ច និងមានការទទួលខុសត្រូវការងារខ្ពស់។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានបញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈប្រធាននាយកដ្ឋានចំនួន៥រូប មានដូចជា លោកស្រី លឹម សុវណ្ណា លោក កៅ មុយឃាង លោក ហាវ ចាន់សិទ្ធី លោក កៅ កេសរៈ និងលោកស្រី ចូវ ណាថេន។ ចំណែកមន្ត្រី ៤រូបទៀត ដែលក្រសួងបញ្ចប់មុខតំណែងនាយកនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយកនគរបាលជាន់ខ្ពស់ នៃនគរបាលកម្ពុជា មានដូចជា លោក យី ភារ៉ា លោក បឿ លំអង លោក នូ ផារ៉ាត់ និងលោកស្រី ទេព និមល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


