Connect with us

អាជីព

កសិករនៅកំពង់ធំងាកមកចាប់​របរចិញ្ចឹមចង្រិតអាច​រកចំណូលបានច្រើន​គួ​រសម

បានផុស

នៅ

ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិចំបក់ជើង ឃុំតាំក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានងាកមកប្រកបមុខរបរ ចិញ្ចឹម សត្វ ចង្រិត ដើម្បីរកចំណូល ក្នុងដំណាក់កាលការពារការឆងជំងឺកូវីដ១៩ ដោយរកបានចំណូលបានកាកកបគួសម ខណៈដែល ការចំណាយដើមទុនតិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកងិន សុខហេង អាយុ ៤៥ ជាប្រជាកសិករចិញ្ចឹមចង្រិតលក់ បានប្រាប់ថា ក្នុងកាលៈទេសៈប្រទេសកំពុងជួបនូវ​វិបត្តិជំងឺកូវីដ១៩ គ្រួសាររបស់លោក ក៏អាចរងចំណូលបានមកពីការចិញ្ចឹមចង្រិតលក់ រយៈពេល ៩ ខែមកហើយ ដោយអាចបានចំណូលពីការលក់ពង និងមេចង្រិត ធ្វើឱ្យជីវភាពគ្រួសារលោកធូរធាជាងមុន។

លោក ងិន សុខហេង បានឱ្យដឹងថា លោកអាចទទួលបានចំណូលប្រមាណជា ១លានរៀល ពីការប្រមូលផល ក្នុងមួយ​អាង ខណៈដែលលោកបានសាងសង់អាងចំនួន ៦ ហើយចំណាយពេលត្រឹមតែ ១ ខែ១០ថ្ងៃ។

កសិកររូបនេះ បានប្រាប់ថា “ការចាប់ផ្តើមចិញ្ចឹមដំបូង ដើម្បីឱ្យសត្វចង្រិតទទួលបានផលល្អ គឺត្រូវធ្វើអាង ទំហំ២.៥ ​៥ម ផ្ទៃដី៧ ម៉ែត្រ និង១៧ ម៉ែត្រ ក្នុងនោះការចំណាយទិញកញ្ច្រែង​ក្រដាសដាក់ពងមាន់ មួយគីឡមួយដុល្លារ រយៈ​ ពេល ៤០ថ្ងៃ អាចលក់ពងមួយចានមួយដុល្លា បង្រៀន បច្ចេកទេស ចិញ្ចឹម ចំណាយដើមទុន ក្នុងមួយ អាង ៣៥០ ដុល្លារ លក់វិញដំបូងចំណេញ៦០ ម៉ឺន ដល់ខែទី២ចំណាយតែទិញចំណី ប៉ុណ្ណោះ រីឯចំណូលកាន់តែកើនឡើងដល់ជាង ១ លានក្នុង១អាង។

កសិករម្នាក់ទៀត អ្នកស្រី ទី ផល្លែន បានប្រាប់ថា ប្រសិនបើប្រជាកសិករណាចង់ចិញ្ចឹម អាចមកទិញពងយកទៅចិញ្ចឹមបាន ដោយបានណែនាំបច្ចេកទេសចិញ្ចឹមឱ្យទទួលផលបានល្អ ចំណែកសត្វចង្រិតមានការបោះដុំយកទៅលក់បន្ត ក្នុង មួយគីឡូក្រាម១ម៉ឺនរៀល និងអាចលក់ពងថែមទៀត និងការពារកុំឱ្យមានការបាញ់ឬដុតថ្នាំមូស បាញ់ថ្នាំពុលក្បែងអាងបណ្តាលឲ្យចង្រិតងាប់៕ អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

​ព្រះអង្គ ប៉ោ សុខឿន​ ត្រូវបាន​តែងតាំងជាព្រះអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសព្រះអង្គ ប៉ុក ចំរើន ដែលលាចាកសិក្ខាបទក្រោយផ្ទុះរឿងអាស្រូវ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ជនដៃដល់យកដុំថ្មលបវាយពីក្រោយក្បាលសមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ១៥ ដងក្នុងពេល ១០ វិនាទី

សន្តិសុខសង្គម២៣ នាទី មុន

រកឃើញយានយន្ដល្មើសសរុប២៣៤គ្រឿង និងល្មើស​ជាតិអាលកុល២៣នាក់ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍កាលពីយប់មិញ

វប្បធម៌ ជំនឿ៣៣ នាទី មុន

ពណ៌អាវនាំសំណាងក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត

វប្បធម៌ ជំនឿ១ ម៉ោង មុន

១ ឆ្នាំ ក្រសួងវប្បធម៌ ត្រូវការថវិកាជាង ១៨០ លានដុល្លារ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម