សេដ្ឋកិច្ច
តម្លៃមាសបន្តដាំក្បាលចុះ តែអ្នកជំនាញថា នៅតែមានឱកាសស្ទុះឡើងវិញ
តម្លៃមាសក្នុងស្រុកបានបន្តធ្លាក់ចុះនៅរយៈពេល ៤ ថ្ងៃជាប់ៗគ្នា ខណៈអ្នកជំនាញបានអះអាងថា ឱកាសស្ទុះឡើងវិញនៅតែកើតមាន។

តម្លៃហាងឆេងមាសបានបើកទីផ្សារនៅព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ ក្នុងតម្លៃ ២៩៨២ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៥៩២ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។
សម្រាប់បណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៦៣ ដុល្លារ ក្នុងមួយជីនៅថ្ងៃទី ០៩ មេសា។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ ថា តម្លៃមាសបានបន្តធ្លាក់ចុះចាប់តាំងពីថ្ងៃទី ៤ ខែមេសាពីតម្លៃខ្ពស់បំផុត ៣១៦៧ ដុល្លារ ក្នុងមួយអោន មកនៅតម្លៃ ៣០០០ ដុល្លារ។
លោក ឡុង សំណាង យល់ថា ការធ្លាក់ចុះនេះ ពាក់ព័ន្ធនឹងអត្រាពន្ធ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានដាក់ពន្ធទៅលើប្រទេសមួយចំនួន។

លោក ឡុង សំណាង យល់ឃើញថា៖ «បើយើងស្ដាប់ពីសម្ពាធពន្ធ យើងនឹងគិតថា ហាងឆេងមាសនឹងអាចមានការកើនឡើង ហើយសង្គ្រាមពាណិជ្ជកម្មក៏អាចឱ្យមាសកើនឡើងដែរ បន្ទាប់ពីមានការចរចារពីបណ្ដាប្រទេសមួយចំនួនជាមួយសហរដ្ឋអាមេរិកឃើញថា លទ្ធផលវិជ្ជមានច្រើន អញ្ចឹងហើយធ្វើឱ្យមាសធ្លាក់ចុះទៅក្រោម»។
លោក ឡុង សំណាង ប្រាប់ថា កម្រិតតម្លៃហាងឆេងមាសគឺខ្ពស់ចាប់តាំងពីថ្ងៃទី ៣ ខែមេសា ដែលមានតម្លៃរហូតដល់ ១០ ម៉ឺន ៨០០ ដុល្លារ រហូតដល់ ១០ ម៉ឺន ១ ពាន់ដុល្លារ ក្នុងមួយគីឡូ ដូច្នេះបណ្ដាវិនិយោគិនធំៗនៅលើពិភពលោក ក៏ដូចជាធនាគារឯកជនមួយចំនួនមានមាសកាន់នៅក្នុងដៃច្រើន ហើយគេលក់ចេញដែលជះឥទ្ធិពលទៅដល់ទីផ្សារនៅលើពិភពលោក។
លោក ឡុង សំណាង បន្ថែមថា ទោះបីជាគោលនយោបាយដំឡើងពន្ធនាំចេញ-នាំចូលរបស់អាមេរិក ប៉ុន្តែតម្លៃមាសនៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដដែល។
លោក ឡុង សំណាង បញ្ជាក់ថា៖ «យើងទទួលស្គាល់ថា នៅសហរដ្ឋអាមេរិកមានតម្កល់មាសច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែមិនមែនមានន័យថា វិនិយោគិនធំៗ ឬក៏បណ្ដាប្រទេសមួយចំនួនត្រូវតែលក់មាសឱ្យទៅអាមេរិកទេ ទោះបីគាត់ដាក់ពន្ធទៅលើទំនិញមួយចំនួន ដែលមិនរាប់បញ្ចូលលើការដឹកជញ្ជូនមាស តម្លៃហាងឆេងមាសនៅតែមានសន្ទុះនៃការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


