Connect with us

អាជីព

រឿង​បន្ទាន់​ដែល​ត្រូវ​ធ្វើ ពេល​តេស្ត​ការងារ​ជាប់​ភ្លាម

បានផុស

នៅ

ឥឡូវនេះ សម្ភាសន៍​បាន​ក្លាយ​ជា​អតីតកាល រឿង​ដែល​មាន​សារៈសំខាន់​គឺ​ការ​សម្រេចចិត្ត​ថា ពេល​ចូល​ដល់​ក្រុមហ៊ុន​នេះ​ភ្លាម អ្នកណាក៏ចង់ធ្វើ​ឲ្យ​មានការចាប់អារម្មណ៍លើខ្លួន​ដែល​ជា​បុគ្គលិក​ថ្មី លើគ្រប់ជំហានទាំងអស់ មិនថា​របៀប​ឬ​វិន័យ​ក្នុងការ​ធ្វើការងារ ចរិត​លក្ខណៈ និង​មធ្យោបាយ​ទំនាក់ទំនង ហើយ​ដែលធំចុងក្រោយ​គឺលទ្ធផលការងារ ។

ជាធម្មតានឹងមានការហៅតាមទូរស័ព្ទ ឬសារជាសំឡេងដើម្បីទៅជួបពេលជាប់ភ្លាម។ ចូរធ្វើរឿងទំាងនេះ​ដោយប្រុងប្រយ័ត្ន៖

១ ជា​មួយ​ធនធាន​មនុស្ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលទៅ​ប្រជុំជជែកគ្នា ​យើងគប្បី​តែសួរនាំដំបូង អំពីបទបរិយាយការងារ​ឲ្យ​បានច្បាស់លាស់ JD ​Job Description ។ ការ​សួរអំពីលុយភ្លាមៗ ជា​រឿង​មិន​សមរម្យ​ហើយ​បង្ហាញ​ថា​យើង​ធ្វើការ​ព្រោះ​លុយមិនមែន​ព្រោះសមត្ថភាពសមជាមួយ​ការងារទេ។​ ពិតណាស់ អ្នកណា​ក៏​រក​ការងារ​ព្រោះ​លុយ​ដែរ តែ​យើង​ចាំបាច់​ត្រូវ​ដឹង​អំពី​ថា ​តើ​កម្រិត​សុចនាករ​នៃ​លទ្ធផល​ដែល​គេ​ចង់​បានក្នុងពេលសាកល្បង (Indicator )ឧទាហរណ៍ គេចង់​ឲ្យ​យើង​លក់​បាន​ប៉ុន្មាន​ផលិតផល សរសេរ​ប៉ុន្មាន​អត្ថបទក្នុងមួយ​ខែ  ហើយ​ពេលវេលា​សាកល្បង​មាន​ប៉ុន្មាន​ខែ បាន​លទ្ធផល​បែបណាទើបជាប់ជាបុគ្គលិកពេញសិទ្ធិ។ល។

គួរ​សុំបទបញ្ជាផ្ទៃក្នុងមើល ឱ្យដឹងពីតម្រូវការ​ម៉ោងពេល ការស្លៀកពាក់​និង​អ្វីផ្សេងៗ​ទៀត​ដែល​បុគ្គលិក​ត្រូវ​អនុវត្តតាម។ ព័ត៌មាន​អំពី​ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​ត្រូវសួរនាំ​ វា​ជា​រឿង​ធម្មតា​កុំ​ខ្មាសអៀន​កុំ​រារែក។ ត្រូវប្រាកដថាអ្វី​គ្រប់យ៉ាងជា​លាយលក្ខណ៍​អក្សរ។

បន្ទាប់ពី​មកផ្ទះវិញ សូមផ្ញើអ៊ីមែលឲ្យពួកគេក្នុងរយៈពេល២៤ម៉ោងដដែល ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ពួកគេ​ហើយ​បញ្ជាក់​ថា យើង​មាន​ក្ដី​រំភើបចិត្ត​ដែល​បាន​ជោគជ័យ​ជាមួយ​កិច្ច​សម្ភាសន៍​ការងារ​នោះ ។

ប្រសិន​បើ​កំពុង​និយាយ​ទូរស័ព្ទផ្ទាល់ជាមួយពួកគេគួរចេះ និយាយពាក្យ​អរគុណ​ដោយ​សុទ្ធចិត្ត មិន​ថា​តួនាទី​ដែល​ខ្លួននឹង​​ចូល​ទៅ​កាន់នោះធំប៉ុណ្ណា​តែ​ភាព​ដាក់ខ្លួន និង​រួសរាយ​ ធ្វើ​ឲ្យ​ភាគី​ដែល​មាន​ចំណែក​ក្នុង​ការ​ផ្ដល់​ការងារ​ឲ្យ​យើង ​ទទួល​បាន​អារម្មណ៍​តបស្នង។

២ ថ្ងៃ​ចូល​ដំបូង

ត្រូវ​ដឹង​ថា​អ្នកណា​ជា​មេកោយរបស់យើង? ជា​អ្នកដែលដាក់ការងារផ្ទាល់ឲ្យយើង និង​ជា​អ្នក​ដែលអាចគំាទ្រពេលយើងត្រូវការជំនួយ។ កុំ​ឲ្យ​សោះការ​យកចិត្ត​យក​ថ្លើម​ហួសហេតុ ដែល​អ្នក​នឹង​ក្លាយ​ជា​បុគ្គលិក​អែបអបក្នុងកែវភ្នែក​អ្នកដទៃ​តាំង​ពី​ថ្ងៃដំបូង។ គួរដើរ​សួរនាំ​ស្គាល់​មិត្តរួមការងារ ហើយ​បើអាច ​ចាប់ផ្ដើម​ញាំបាយជុំជាមួយពួកគេ។ ទំនាក់ទំនងនៅកន្លែងធ្វើការ​ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជោគជ័យ​របស់​អ្នក។ កុំ​ទម្លាប់​មាន​ល្បិច​ល្បង​និង​ឆ្មើងឆ្មៃ​តំាង​ពី​ថ្ងៃ​ដំបូង។ សម្រាប់​ឋានៈ​អ្វី​ក៏​ដោយ​ ​ថ្ងៃ​ដំបូង​នេះ យើង​ស្គាល់​ក្រុមហ៊ុន​មិន​ទាន់​ច្បាស់​ស្មើ​អ្នក​បោស​សម្អាត​ម្នាក់​ផង។

៣ កុំ​បង្អង់

លទ្ធផល​ការងារ​រាប់តាំងពីថ្ងៃទីមួយ។​ កុំ​និយាយ​ថា​ យើង​ទើប​នឹងចូល។ ប្រាក់ខែ​ គិត​ចាប់ពី​ពេលណា ការងារ​ត្រូវសម្រួចតំាងពីពេលនោះ។ កន្លែង​ខ្លះ គេ​ទុកមួយខែ​ឲ្យ​យើង​សិក្សាដោយខ្លួនឯង កន្លែងខ្លះទៀត គេរើស​យើងមក​ព្រោះ​ខ្វះ​បុគ្គលិក​ខ្លាំង គេ​មាន​ពេល​វេលា​ឯណា​រង់ចាំយើង​ដែលនៅដំអក់។​ អ្នកខ្លះ​ត្រូវចូល​សមរភូមិក្តៅ តាំង​ពីថ្ងៃដំបូង។​ ចូរ​កុំរុញរា។ វាជា​មេរៀន​អនុវត្ត វា​ជាអ្វី​ដែលយើង​បានព្យាយាម​ច្រើន​ដងដើម្បីបាន​ទទួលវា​ ដូច្នេះ​កុំ​ទាន់​កំណត់​ចាញ់​ឈ្នះ​ព្រោះ​ឧបសគ្គដំបូងៗ រឿងដែលត្រូវ​ធ្វើគឺត្រូវ​ខំទំាង​យប់ថ្ងៃ​ ដើម្បី​ស្វែងយល់​និង​បង្ហាញ​លទ្ធផល​ដល់​អ្នក​ដែល​ខំ​ជ្រើស​យក​យើង៕

សូមសំណាង​ល្អ!

ប្រែសម្រួល៖សាយ​ពេជ្រ

ចុចអាន៖ចៅហ្វាយនាយប្រភេទ Narcissistic ដែល​ធ្វើ​ឲ្យ​អាជីព​អ្នក​អាច​ដើរថយក្រោយ

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម