Connect with us

អាជីព

ក្រមសីលធម៌ ៥ យ៉ាងនៅកន្លែងធ្វើការ បុគ្គលិកគ្រប់រូបគួរតែមាន

បានផុស

នៅ

មិនមែនគ្រប់ក្រុមហ៊ុនទាំងអស់ សុទ្ធតែអាចផ្តល់កន្លែងធំឲ្យបុគ្គលិកធ្វើអ្វីតាមតែចិត្តចង់នោះទេ។ ដោយសារកន្លែង​មាន​កំណត់ ក្រុមហ៊ុនក៏ត្រូវរៀបចំកន្លែង​ខ្លះចង្អៀត​សម្រាប់​ការងារ ដូច្នេះវាងាយឲ្យមានំឡេងរំខាន ឬរកភាពស្ងប់ស្ងាតសម្រាប់ការងារផ្ទាល់ខ្លួនមិនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ដើម្បី​ឲ្យ​ការងារ​មានផាសុកភាពសម្រាប់ខ្លួនឯង ព្រមទាំងមិត្តរួមការងារ អ្នកក៏​ត្រូវ​​មាន​ក្រមសីលធម៌​ល្អ ៥ យ៉ាងជាប់ខ្លួនផងដែរ។

១ កុំ​បង្កើតសំលេងរំខាន

នៅកន្លែងធ្វើការមួយ អ្នកមានមិត្តរួមការងារជាមួយតួអង្គផ្សេងៗ។ ខ្លះ​ប្រើ​បរិយាកាស​គ្មាន​សំឡេង ហើយ​ខ្លះ​ចូល​ចិត្ត​បរិយាកាស​ស្ងប់ស្ងាត់។ សម្រាប់ហេតុផលនេះ សីលធម៌ដំបូង​ដែល​អ្នកត្រូវ​តែ​គោរព ដោយមិនគិតពីថាតើកន្លែងធ្វើការរបស់អ្នកតូចចង្អៀត ឬធំទូលាយនោះទេ គឺត្រូវរក្សាសំឡេងរបស់អ្នកឲ្យ​ជាប់។ ប្រសិនបើអ្នកធ្លាប់តែនិយាយឡូងៗ ឬស្រែកនៅផ្ទះ ត្រូវទម្លាប់កែមកវិញ។ អ្នកគួរតែពិចារណាមិត្តរួមការងារផ្សេងទៀតដែលគេចង់បានភាពស្ងប់ស្ងាត់ ដើម្បីកុំឲ្យកន្លែងធ្វើការរបស់អ្នក​ មានសំលេងរំខាន។

២ រក្សា​អនាម័យ​ជានិច្ច

បញ្ហា​ចង្អៀត និង​រញ៉េរញ៉ៃ មិនត្រឹមតែជារឿងមិនល្អសម្រាប់មិត្តរួមការងារផ្សេង​ទៀត ដែលឃើញ​តុ​រញ៉េរញ៉ៃ​របស់អ្នកនោះទេ វាក៏អាចធ្វើឲ្យ​អ្នកងាយនឹងស្ត្រេសផងដែរ។ ដូច្នេះ ព្យាយាម​ចាប់ផ្ដើម​រៀបចំ​តុ​ឲ្យ​​ស្អាត​។ ការងារកាន់តែមានផាសុកភាព ប្រសិនបើតុរបស់អ្នកស្អាត។

៣ អាច​ឆាត​ទៅ​កាន់​អ្នក​ចំងាយ ជា​ជាង​ស្រែក​វ៉ូងៗ​

សីលធម៌​បន្ទាប់​ដែល​អ្នក​ត្រូវ​អនុវត្ត​នៅ​កន្លែង​ធ្វើការ ​គឺ​ប្រសិន​បើ​អ្នក​ចង់​និយាយ​ផ្ទាល់​ជាមួយ​មិត្ត​រួម​ការងារ​ផ្សេង​ទៀត ​កុំ​ស្រែកឲ្យសោះ។ ចូរទៅជិត​​កន្លែងដែលអ្នកចង់ហៅមិត្តរួមការងារ។ ប្រសិន​បើអ្នកមិនចង់ស្មុគស្មាញ អ្នកក៏អាចប្រើទូរស័ព្ទ កម្មវិធីជជែក ឬអ៊ីមែលផ្ទាល់ក៏បាន។ វិធីនោះ អ្នកមិនចាំបាច់ប្រើសំឡេងងខ្លាំងៗ ហើយការប្រាស្រ័យទាក់ទងគ្នា​អាចធ្វើបាន​ដោយ​គ្មាន​សំឡេង​ខ្លាំង។

៤ រក្សា​ទូរសព្ទ​ដោយ​សំឡេង​ស្ងាត់

សាក​ស្រមៃ​ថា ​អ្នក​កំពុង​ផ្តោត​អារម្មណ៍លើការងារ ភ្លាមៗនោះការផ្តោត​អារម្មណ៍​ត្រូវបានរំខានដោយ​ឮសំឡេងរោទ៍នៃទូរស័ព្ទ​ពីមិត្តរួមការងារ។ ប្រាកដ​ជា​នឹង​រំខាន​មែន​ទេ? ដូច្នេះហើយ ក្រមសីលធម៌មួយ​ទៀត ពេលនៅក្នុងបរិយាកាសការងារ គឺត្រូវប្រាកដថា ទូរសព្ទដៃស្ថិតក្នុងរបៀបញ័រ ឬ​ស្ងាត់។ ដូច្នេះប្រសិនបើមានការហៅចូល ឬសារ វាមិនរំខានដល់មិត្តរួមការងារផ្សេងទៀត។

៥ ប្រើ​កាស​ស្ដាប់​ត្រចៀក

មាន​ក្រុមហ៊ុន​មួយ​ចំនួន​ ដែល​មាន​គោលការណ៍​តឹងរ៉ឹង​ មិន​ឲ្យស្ដាប់​តន្ត្រី​ទាល់តែ​សោះ​ពេល​ធ្វើ​ការ។ ទោះយ៉ាងណាក៏ដោយ អ្នកខ្លះមានភាពបត់បែនជាងមុន ហើយមិនខ្វល់ ប្រសិន​បើបុគ្គលិករបស់ពួកគេ​ធ្វើការ​ពេលកំពុង​ស្ដាប់​តន្ត្រី។ ព្រោះមនុស្សគ្រប់រូប​ មាន​ទម្លាប់​រៀងៗខ្លួន។ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នក​សំណាងដែលបានធ្វើការនៅក្នុងក្រុមហ៊ុនដែលអនុញ្ញាតឲ្យ​អ្នកធ្វើការពេលស្តាប់តន្ត្រីនោះ មិនមែនមានន័យថា អ្នកអាចទៅដោយងាយស្រួល​ដោយខ្លួនឯងទេ។ ព្យាយាមប្រើកាសស្តាប់ត្រចៀក ដើម្បីកុំឲ្យ​អ្នករួមការងារផ្សេងទៀត ដែលត្រូវការភាពស្ងៀមស្ងាត់ ដើម្បីអាចផ្តោតអារម្មណ៍បាន មិនត្រូវបាន​រំខាន។

នៅកន្លែងធ្វើការ វា​ទាមទារឲ្យមានការ​អត់ធ្មត់ខ្ពស់ ព្រោះអ្នកកំពុងទាក់ទងជាមួយមនុស្សជាច្រើន។ ដូច្នេះ​ហើយ បើ​អ្នក​ជា​អ្នក​មាន​សំឡេង​ខ្លាំង អ្នក​គួរ​បន្ថយ​សំឡេង ដើម្បី​កុំ​ឲ្យ​​រំខាន​អ្នក​ដទៃ។ មិនថាធ្លាប់បង្កជាសំឡេងការវ៉ៃឃីប៊តឮៗក៨ជាការរំខានមួយដែលមិត្តរួមការងារពុំចង់បានតែមិនហ៊ាននិយាយប្រាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយពង្រឹងផ្លូវអាជីពឲ្យកាន់តែរឹងមាំ និងប្រសើរជាងមុន

ចុចអាន៖កុំដាក់របស់ទាំង ៥ នេះលើតុអូហ្វីស បើមិនចង់ឲ្យផលិតភាពការងារធ្លាក់ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

​ព្រះអង្គ ប៉ោ សុខឿន​ ត្រូវបាន​តែងតាំងជាព្រះអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសព្រះអង្គ ប៉ុក ចំរើន ដែលលាចាកសិក្ខាបទក្រោយផ្ទុះរឿងអាស្រូវ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ជនដៃដល់យកដុំថ្មវាយក្បាលសមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ១៥ ដងក្នុងពេល ១០ វិនាទី

សន្តិសុខសង្គម៩ នាទី មុន

រកឃើញយានយន្ដល្មើសសរុប២៣៤គ្រឿង និងល្មើស​ជាតិអាលកុល២៣នាក់ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍កាលពីយប់មិញ

វប្បធម៌ ជំនឿ១៩ នាទី មុន

ពណ៌អាវនាំសំណាងក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត

វប្បធម៌ ជំនឿ១ ម៉ោង មុន

១ ឆ្នាំ ក្រសួងវប្បធម៌ ត្រូវការថវិកាជាង ១៨០ លានដុល្លារ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម