អាជីព
ផ្លាស់ប្ដូរពីផ្នត់គំនិតបែបបុគ្គលិក ទៅជាផ្នត់គំនិតថ្នាក់គ្រប់គ្រង និងនាយកប្រតិបត្តិ
ដំណើរពីផ្នត់គំនិតថ្នាក់និយោជិក ទៅជាផ្នត់គំនិតគិតបែបនាយកប្រតិបត្តិ មិនតែងតែជាបញ្ហាបន្ទាន់នោះទេ តែប្រសិនអ្នកណាម្នាក់ចិញ្ចឹមចិត្តចង់ក្លាយជាCEO តាមពិតគេគួរចាប់ផ្តើមប្តូរការគិតការប្រព្រឹត្តិសន្សឹមៗហើយ។
គ្មានការប្រែប្រួលសកម្មភាពក៏មិនមានការផ្លាស់ប្ដូរលទ្ធផលក្នុងជីវិតដូចគ្នា
មានជំហានមួយចំនួនដែលគ្រប់គ្នាអាចអនុវត្តដើម្បីចាប់ផ្ដើមមានផ្នត់គំនិតដូចជានាយកប្រតិបត្តិពិតៗ៖
កំណត់ពេលវេលាដើម្បីរៀបចំផែនការ
ស្ដាប់ទៅដូចជាសាមញ្ញ ប៉ុន្តែសំខាន់។ គ្មាន CEO ណាត្រូវរំលងជំហាននេះបានទេ ជាពិសេសប្រសិនបើគិតថារវល់ពេកក្នុងការរៀបចំផែនការត្រូវចេះកំណត់ពេលវេលានៅក្នុងប្រតិទិននិងមើលទិសដៅរយៈពេលវែងនៃអាជីវកម្មនានា។ សរសេរយ៉ាងច្បាស់នៅពេលគ្រោងធ្វើអ្វីមួយ ហើយប្រសិនបើកំពុងនៅលើ Google ប្រតិទិននោះគិតថារវល់យើងមិនទាន់មានការគិតបែបស្មោះត្រង់ មិនសមជាCEOនៅឡើយទេ។
គោលដៅរយៈពេលវែង
មានឱកាសនិងសកម្មភាពជាច្រើនដែលគ្រប់គ្នាអាចធ្វើបានថ្ងៃនេះ តែ CEO គិតរបៀបទៅ៥ឆ្នាំទៀត។ CEO ធម្មតាគិតពីការធ្វើទីផ្សារមិនមែនការលក់ទេ ដូច្នេះហើយបានជាផ្នែកទីផ្សារ (Branding) ត្រូវការអ្នកមានសមត្ថភាពពិត ចំណែកខាងលក់ត្រូវការថ្វីមាត់និងបណ្ដាញ។ CEO ត្រូវដឹងថា ខ្លួនចង់វាយយកទីផ្សារជាមួយផលិតផលអ្វី តម្លៃយ៉ាងណា និងហេតុអ្វី?
ដូច្នេះមុនពេលនាយកប្រតិបត្តិចាប់ផ្ដើមគម្រោងថ្មីឬបង្កើតខ្ទង់ចំណូលថ្មី គេតែងមានចម្លើយជាស្រេចថា តើវិធីនោះនឹងជួយឲ្យសម្រេចគោលដៅរយៈពេលវែងទៅមុខ៥ឆ្នាំទៀតដែរទេ? ប្រសិនបើចម្លើយមិនមានទេកុំទាន់ធ្វើ។

ប្រើប្រាស់ភាពខ្លាំងនៃផ្នត់គំនិតគ្រប់ប្រភេទ
គំនិតនិយោជិកគឺបន្ទោសផ្នត់គំនិតអ្នកដទៃច្រើនជាងយកមកប្រើការ។ គន្លឹះពិតប្រាកដគឺត្រូវចេះថ្លឹងថ្លែងទាំងផ្នត់គំនិតអវិជ្ជមាននិងវិជ្ជមានព្រោះយើងនឹងលក់របស់ឲ្យពួកគេទាំងពីរប្រភេទនោះលើទីផ្សារ។ ចង់ពាក់មួកនាយក ហើយមិនមានចិត្តទូលាយ អួតអាងធ្វើតាមតែគំនិតខ្លួន នឹងមិនអាចជោគជ័យបានវែងឡើយ។
ម៉្យាងវិញទៀត ប្រសិនបើមានផ្នត់គំនិតទាំងបីខាងលើ យើងពិតជាដល់ពេលត្រូវចេញរកស៊ីហើយ មិនសមជាបុគ្គលិកគេទៀតទេព្រោះយើងនឹងទើសចំពោះគំនិតខ្លីៗ ឆេវឆាវរបស់មេកោយយើង។
តើអ្នកយល់ថា ខ្លួនផ្នត់គំនិតត្រឹមនិយោជិកឬផ្នត់គំនិតនាយកប្រតិបត្តិ?
ដោយ៖ សុភាប្រភព៖ bloguettes
ចុចអាន៖មុនពេលប្រើពាក្យថា «គ្រួសារតែមួយ»នៅកន្លែងធ្វើការ គិតចំណុចទាំងនេះសិន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ