Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌកំបូល ណែនាំឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីសោភ័ណភាព និងបរិស្ថាន

បានផុស

នៅ

រដ្ឋបាលខណ្ឌកំបូល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានជូនដំណឹងណែនាំឲ្យប្រជាពលរដ្ឋ កម្មករ​ អាជីវករ ក្នុងមូលដ្ឋានត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងការបោះចោលពាសវាលពាសកាលដែលធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាលរដ្ឋ​ សោភ័ណភាពទីក្រុងស្អាត​ អនាម័យ​ បរិស្ថា​ន​ សណ្តាប់ធ្នាប់ និងរបៀបរាបរយសាធារណៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលខណ្ឌកំបូលបានណែនាំឲ្យប្រជាពលរដ្ឋកម្មករ​ អាជីវករ​ ត្រូវវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ​ និងទុកដាក់សំរា​មតាមទីកំណត់ដោយអាជ្ញាធរមូលដ្ឋាន។ ហាមចោលសំរាម​ សំណល់រឹងនៅមាត់លូប្រឡាយ​ តាមផ្លូវ​ តាមទីសាធារណៈ​ និងហាមដុតសំរាមសំណល់រឹងក្នុងមូលដ្ឋានជាកំហិត​។

ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌកំបូលនឹងចាត់វិធាការ​ផាកពិន័យអន្តរកាលដែលមានចែងក្នុងមាត្រ៤២​ ជំពូកទី៧នៃអនុក្រិតលេខ១១៣​ អណក្រ​ .បក​ ចុះថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៥​ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជំជន់​ ដែល​មា​នទឹកប្រាក់ផាកពីន័យចាប់ពី​២សែនរៀល ដល់៤សែនរៀល៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម