សន្តិសុខសង្គម
ក្រុមអ្នកទោសដែលរំដោះចេញពីតុលាការខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចតាមចាប់បានទាំងអស់វិញហើយ
គិតមកដល់ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលបានតាមចាប់ខ្លួនក្រុមអ្នកទោសដែលត្រូវបានរំដោះចេញពីតុលាការខេត្តស្វាយរៀង ទាំងអស់មកវិញហើយ ក្នុងនោះក៏មានស្ត្រីម្នាក់ដែលបានចូលទៅរំដោះផងដែរ។

គូររំលឹកថា កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមអ្នកទោសចំនួន៦នាក់ត្រូវបានក្រុមឧក្រិដ្ឋជនចូលទៅបាញ់រំដោះចេញពីសាលាដំបូងខេត្តស្វាយរៀង ដោយមធ្យោបាយរថយន្ដមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-0692 រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ លុះដល់វេលាម៉ោងប្រហែល១១ព្រឹក ថ្ងៃដដែល ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាននៅចំនុចភូមិតាលៀន ស្រុកស្វាយទាប ខេត្តស្វាយរៀង រួមទាំងរថយន្ដផងដែរ។

តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាពរបស់សាលាដំពុងខេត្តស្វាយរៀង មុនឈានដល់ការរំដោះក្រុមអ្នកទោស មានស្ត្រីម្នាក់បានដើរចូលមកក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ហើយក្រោយក្រុមអ្នកទោសចុះពីរថយន្ដដែលត្រូវសមត្ថកិច្ចដឹកចូលក្នុងបរិវេណដើម្បីយកទៅកាត់ ស្ត្រីសង្ស័យក៏បានហុចកាំភ្លើងដែលលាក់ទុកខ្លួនឲ្យទៅអ្នកទោសម្នាក់ រួចក៏បើកការបាញ់ប្រហារទៅលើក្រុមសមត្ថកិច្ច និងនាំគ្នារត់គេចខ្លួនតែម្ដង។

តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១៨វិច្ឆិកានេះដែរ ក្រុមអ្នកទោសដែលត្រូវបានរំដោះចេញពីសាលាដំបូងខេត្តស្វាយរៀង គឺជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និងបទកាន់កាប់អាវុធខុសច្បាប់៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


