សន្តិសុខសង្គម
អាជ្ញាធររាជធានី បន្តគិតគូរសម្របសម្រួលជម្លោះពលរដ្ឋ និងពលរដ្ឋ លើបាតុភាពទាមទារបើកច្រកចេញចូល
អាជ្ញាធររាជធានីភ្នំពេញ ពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌ ៧ មករា នៅតែបន្តគិតគូរ ដើម្បីជួយសម្របសម្រួលលើបញ្ហាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិននឹងការទាមទារឲ្យបើកច្រកដីឡូត៍ សម្រាប់ប្រើប្រាស់ជាសាធារណៈ។

បាតុភាពនេះ បានកើតឡើងបន្ទាប់ពីមានភាគីពលរដ្ឋជាអ្នករស់នៅអគារខុនដូរមួយកន្លែង ក្នុងភូមិ ៣ សង្កាត់វាលវង់ ខណ្ឌ ៧ មករា បានប្តឹងតវ៉ាទាមទារឲ្យម្ចាស់ដីឡូត៍មួយកន្លែង ដែលស្ថិតនៅខាងក្រោយខុនដូរនោះ ធ្វើការបើកច្រកដីឡូត៍ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ក៏ប៉ុន្តែភាគី ម្ចាស់ដីឡូត៍ពុំយល់ព្រម ដោយអះអាងថា ច្រកចូលដីឡូត៍ខាងលើជាកម្មសិទ្ធិរបស់គាត់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បញ្ហាចម្រូងចម្រាសរវាងភាគីទាំង ២ បានប្ដឹងផ្ដល់ដល់សាលារាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍រកខុសត្រូវ។

បន្ទាប់ពីទទួលបានបណ្តឹងលើបញ្ហាចម្រូងចម្រាសនេះ រដ្ឋបាលខណ្ឌ បានពិនិត្យឃើញថា ភាគីម្ចាស់ដីឡូត៍មានបង្កាន់ដៃកាន់កាប់ស្របច្បាប់ ដែលទទួលស្គាល់ពីមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ តាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ប៉ុន្តែកាលពីឆ្នាំ ២០២៤ ដោយអ្នកគ្រប់គ្រងអគារខុនដូរដែលកំពុងមានវិវាទជាមួយគ្នានោះ បានធ្វើការជួលច្រកដីឡូត៍ខាងលើពីម្ចាស់ដីឡូត៍ ដោយផ្ដល់តម្លៃជួលជាទឹកប្រាក់ក្នុងតម្លៃមួយសមរម្យជាប្រចាំខែ។ ក្នុងនោះ មួយរយៈពេលក្រោយជាច្រើនខែកន្លងមកនេះ ភាគីអ្នកគ្រប់គ្រងខុនដូរខាងលើ បានបញ្ឈប់ការផ្ដល់ទឹកប្រាក់ថ្លៃជួលច្រកខាងលើទៅឲ្យម្ចាស់ដីឡូត៍ មិនគោរពតាមកិច្ចសន្យាជួល ទើបបង្កឲ្យមានវិវាទតវ៉ាតែម្ដងទៅ។

លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមមេត្តារក្សាភាពស្ងប់ស្ងៀម ទុកលទ្ធភាពឲ្យរដ្ឋអំណាច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ទីរ និងក្រសួងជំនាញដែនដី ព្យាយាមសម្របសម្រួលដោះស្រាយបញ្ហានេះជូនពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រឈ្នះៗ ទាំងអស់គ្នា។

លោក ថេង សុថុល ក៏បានស្នើឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបន្តទៀត។

លោកអភិបាលខណ្ឌ បញ្ជាក់ច្បាស់ៗ ថា អ្វីដែលជាសម្បត្តិសាធារណៈ នៅតែជាសម្បត្តិសាធារណៈ ទុកសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម ពុំអនុញ្ញាតឲ្យបុគ្គលណារំលោភបំពាននោះឡើយ។ ក៏ប៉ុន្តែប្រសិនបើសម្បត្តិណាជាកម្មសិទ្ធិឯកជន គ រដ្ឋអំណាចត្រូវតែថែរក្សាជូនពួកគាត់ឲ្យស្របទៅតាមច្បាប់ទម្លាប់ បញ្ចៀសដាច់ខាតពីការរំលោភបំពានពីភាគីណាមួយដែលពុំមែនជាម្ចាស់កម្មសិទ្ធិ៕
អត្ថបទ ៖ សុភា
អត្ថបទពាក់ព័ន្ធ ៖ បាតុភាពដុតកង់ឡាននៅខណ្ឌ ៧ មករា ផ្អើលអាជ្ញាធរចុះអន្តរាគមន៍ ផ្ដើមពីរឿងច្រកចេញ-ចូលលំនៅឋាន ជម្លោះពលរដ្ឋ និងពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


