Connect with us

សន្តិសុខសង្គម

ឆ្នាំ២០២៥ បទល្មើស​ក្នុង​ភូមិសាស្រ្ត​ស្រុក​ស្នួល​កើតឡើង ១៦ លើក ថយចុះ ១២​ ករណី ធៀបឆ្នាំ​២០២៤

បានផុស

នៅ

លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា ស្រុកស្នួល មានផ្ទៃដីទំហំ ២,៩៦៤.២១ គីឡូម៉ែត្រការ៉េ មានចំនួន ៦ឃុំ មានភូមិរដ្ឋបាលចំនួន ៦៩ភូមិ និងមានមនុស្សសរុបរួម ចំនួន ១៣០,១៥២នាក់ ស្មើនឹង ២៤០,៨៦១ គ្រួសារ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី មានចំនួនសរុប ៧៦,៣០៧ នាក់។

ពាក់ព័ន្ធសភាពការណ៍បទល្មើសព្រហ្មទណ្ឌ និងកិច្ចប្រតិបត្តិការ ក្នុងឆ្នាំ២០២៥ កើតឡើងចំនួន ១៦ លើក បើប្រៀប​ធៀប​នឹងឆ្នាំ២០២៤ កើតឡើងចំនួន ២៨លើក ថយចុះ ១២ ករណី ស្មើនឹង៤៣%។ ក្នុងនោះបទឧក្រិដ្ឋ មានចំនួន ១៣ លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានចំនួន ៨លើក មានការកើនឡើង ៥លើក ស្មើនឹង៦២%។ បទល្មើសរំលោភ កើតឡើងចំនួន ៥លើក កើតលើអនិតិជន ចំនួន ២លើក, ករណីលួចមានស្ថានទំងន់ទោសប្រើប្រាស់អាវុធ ១លើក, ករណីឃាតកម្មគិតទុកជាមុន ចំនួន ២លើក, ករណីឃាតកម្ម ចំនួន ៣លើក, ករណីប៉ុនប៉ងឃាតកម្ម ចំនួន ២លើក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទល្មើសមជ្ឈិម កើតឡើងចំនួន ៣លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ កើតឡើង ចំនួន ២០លើក ថយចុះ ១៧លើក ស្មើនឹង ៨៥% ក្នុងនោះ ករណីហិង្សា ១លើក, ករណីហិង្សាដោយចេតនាប្រើប្រាស់អាវុធ ១លើក និងករណីលួច ១លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧នាក់ ស្រី ២នាក់ រង​របួស ៥នាក់ ស្រី ២នាក់ និងរងគ្រោះ ៥នាក់ ស្រី ៤នាក់ ដកហូតវត្ថុតាំងបានរួមមាន៖ ម៉ូតូ ៣គ្រឿង ទូរសព្ទ៌ ៧គ្រឿង កាំភ្លើងកែច្នៃប្រើខ្យល់ ១ដើម កាំបិត និងសម្ភារៈផ្សេងៗទៀត។

ចំពោះស្ថានភាពភូមិសាស្ត្រស្រុកស្នួល លោកបានបញ្ជាក់ថា គឺមានភាពធំទូលាយ មានផ្លូវលំច្រើនខ្វាត់ខ្វែង សំបូរទៅដោយដំណាំកសិកម្ម ចម្កាកៅស៊ូ ស្វាយចន្ទី និងដំឡូង ងាយស្រួលដល់ការលាក់ខ្លួន គេចខ្លួនរបស់ជនសង្ស័យ ហើយនៅតាមចម្ការនីមួយៗ គឺមានខ្ទមចាំចម្ការ ហើយខ្ទមខ្លះមានទាំងអង្ករ និងសម្ភារៈឧបភោគបរិភោគគ្រប់គ្រាន់ ដែលអំណោយ​ផលដល់ជនល្មើសក្នុងការពួនលាក់ខ្លួន រីឯតំបន់មួយចំនួនគ្មានសេវាទូរសព្ទ ហើយមុខសញ្ញាប្រព្រឹត្តបទល្មើសភាគច្រើនជាអ្នកចំណូលស្រុក ពុំមានសាវតាជាតិគ្រប់គ្រាន់ ប្រព្រឹត្តបទល្មើសរួចហើយ គេចខ្លួនចេញពីស្រុកតែម្តង ពិបាកក្នុងការស្វែងរកសាវតាជាតិ។

ជាមូយគ្នានោះ ស្រុកស្នួល ក៏ប្រឈមការប្រើប្រាស់សេពគ្រឿងញៀនហួសកំរិត ដែលបង្ករជាករណីឃាតកម្មចំនួន ២ករណី ដែលឈានដល់ការកាប់សម្លាប់ម្តាយ និងកូនបង្កើតខ្លួនឯង ១ករណី និងកាប់សម្លាប់អ្នកជិតខាងមួយករណីផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម