Connect with us

សន្តិសុខសង្គម

កម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីករុករករ៉ែមាស ១កន្លែង ក្នុងខេត្តព្រះវិហារ

បានផុស

នៅ

ព្រះវិហារ ៖ កម្លាំជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ សហការមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការអមសាលាដបូងខេត្ត បានចុះបង្ក្រាបទីតាំងជីករុករករ៉ែមាស គ្មានច្បាប់១កន្លែង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ចំណុចភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា  ក្រោមការសម្របសម្រួលនីតិវិធីពី លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឲ្យលោកស្រេង វុទ្ធា ព្រះរាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំក្រុមការងារចម្រុះដែលមានកម្លាំជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន ទីតាំងខាងលើ ដែលមានម្ចាស់ឈ្មោះចែមុំ រស់នៅក្បែនោះ  បានយកគ្រឿងចក្រជីកកាយរុករករ៉ែមាសដោយគ្មានច្បាប់ទម្លាប់ ពីអាជ្ញាធរនិងជំនាញពាក់ព័ន្ធនោះទេ។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមការងារបានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជាច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ ហើយអាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរ៉ាក់ៗមិនឱ្យជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីជ្រៅនោះឡើយ។

ជាមួយគ្នានេះ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រកបរបររុករករ៉ែមាសទាំងអស់ពិសេសកម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរិតរបស់ថៅកែៗជីកមាសដោយខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវ នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។

បច្ចុប្បន្នកម្លាំងជំនាញបានរឹបអូសយកវត្ថុតាង ដែលជាអេស្កាកាយដី១គ្រឿងយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុករវៀង ដើម្បីរង់ចាំចំណាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកម្ចាស់ទីតាំងមិនចូលខ្លួនមកឲ្យជំនាញសាកសួរនោះទេ៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម