Connect with us

សន្តិសុខសង្គម

មន្ទីរកសិកម្ម​ខេត្តក្រចេះ បំភ្លឺ​ករណី​​ចោទប្រកាន់នាយ​សង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ លួចដោះលែង​ជនល្មើស​រត់ពន្ធសត្វព្រៃស្ងាត់ៗ

បានផុស

នៅ

មន្ទីរសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចេញសេចក្តី​បំភ្លឺ​ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័តមានក្នុងស្រុក ដែលបានចុះផ្សាយចោទប្រកាន់​នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែទទួលសំណូកក្រោមតុ លួចដោះលែង​ជនល្មើស​រត់ពន្ធសត្វព្រៃស្ងាត់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ទីរកសិកម្មខេត្តក្រចេះ​បានរៀបរាប់​ថា កាលពី​ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤០នាទី លោក ឆន សុីដន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែទទួលវត្ថុតាងបទល្មើសដឹកជញ្ជូនសត្វព្រៃដោយគ្មានលិខិតអនុញ្ញាតពី​រដ្ឋបាលព្រៃឈើ និង​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ដែល​បានចាប់ឃាត់កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ វេលាម៉ោង ២៣:១៥ នាទី នៅចំណុចរង្វង់មូលព្រាបស ភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ រួមមាន:
១_រថយន្ត ម៉ាក ឡិចស៊ីស Rx ៣០០ ពណ៌ទឹកមាសស្លាកលេខ ភ្នំពេញ ២AH- ៦៥៥៣ ចំនួន១ គ្រឿង ចង្កូតឆ្វេង (រក្សាទុកជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ)
២_សត្វពង្រូលរស់ចំនួន ១ ក្បាល ទម្ងន់ ៣ គីឡូក្រាម (បីគីឡូក្រាម) បានយកទៅប្រគល់ជូននាយកដ្ឋានសត្វព្រៃនៅភ្នំពេញ។
៣_សត្វពស់ព្រៃ (រស់) ទម្ងន់ ៥ គីឡូក្រាម (ប្រាំគីឡូក្រាម) បានយកលែងនៅកន្លែងមានសុវត្ថិភាព។
៤_សាច់សត្វឈ្លូសទម្ងន់ ១០ គីឡូក្រាម(ដប់គីឡូក្រាម) បានដុតកម្ទេចចោលនៅក្នុងបរិវេណខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ។
៥_ ជនសង្ស័យឈ្មោះ កេត គឹមសុង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយ​មានការណែនាំពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានឲ្យលោកឆន សុីដន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់ស្តីពីព្រៃឈើ ដោយការដឹកជញ្ជូនសត្វព្រៃគ្មានលិខិតអនុញ្ញាត​ពីរដ្ឋបាលព្រៃឈើ និង​បាន​ឲ្យលោក កេត គឹមសុង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ត្រឡប់ទៅផ្ទះវិញ។ លោក ឆន សុីដន នាយសង្កាត់បានសួរលោក កេត គឹមសុង ចង់បង់ប្រាក់ពិន័យនៅតុលាការខេត្តក្រចេះ ឬបង់ប្រាក់ពិន័យនៅរដ្ឋបាលព្រៃឈើ លោក កេត គឹមសុង ឆ្លើយថាចង់បង់នៅខាងរដ្ឋបាលព្រៃឈើវិញ។

លោក ឆន សុីដន ក៏ស្នើសុំកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះឲ្យជួយការពារនិងជូនឈ្មោះ កេត គឹមសុង មកផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីបង់ប្រាក់ដំកល់ជូនរដ្ឋ ដោយសរសេរជាលាយលក្ខណ៍អក្សរតាមណែនាំរបស់ផ្នែករដ្ឋបាលព្រៃឈើ ក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម