សន្តិសុខសង្គម
គ្រោះថ្នាក់រថយន្ដបុកគ្នាតាមផ្លូវជាតិលេខ ៧ ស្លាប់មនុស្សចំនួន ០២នាក់ និងរបួសស្រាល ០១នាក់
នាវេលាម៉ោង ០៥:០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងម៉ាក FORD RANGER RAPTOR បុករថយន្តម៉ាកស៊ាំយ៉ុងដឹកបន្លែ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ (ប្រុស) និងរបួសស្រាល ០១នាក់ (ប្រុស) នៅលើផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១៨-៤១៩ ត្រង់ចំណុច ភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើ បង្កឡើងដោយរថយន្ដម៉ាក FORD RANGER RAPTOR ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា DEY.7878 បើកបរដោយឈ្មោះ ដាំ ពិទូ ភេទប្រុស អាយុ ៣១ ឆ្នាំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) មានទីលំនៅ ភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុផ្លូវកោងខ្លាំង បានរេចង្កូតទៅបុករថយន្ដមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-2912 ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា បើកបរដោយឈ្មោះ ងួន កេត ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) មានទីលំនៅបច្ចុប្បន្ន ភូមិផ្កាក្ងោក ឃុំតាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានអ្នករួមដំណើរ ០១នាក់ ឈ្មោះ ជួន សុខនៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រែករការ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (រងរបួសស្រាល)។
សពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ដខូចធ្ងន់ ០២ គ្រឿង ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ។
សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរខាងលើនេះ គឺបណ្តាលមកពី ល្បឿនល្បឿន៕




អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


