Connect with us

សន្តិសុខសង្គម

រថយន្ត ២ គ្រឿងត្រូវបានមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តកាំពីរ ស្រុកចិត្របុរីចាប់​ឃាត់សង្ស័យ​ដឹក​លើស​ទម្ងន់រួចត្រូវបានដោះលែងវិញ

បានផុស

នៅ

ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តកាំពីរស្រុកចិត្របុរី ខេត្តក្រចេះ​បានធ្វើការឃាត់រថយន្តដឹកទំនិញចំនួន ២ គ្រឿងនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ រួចត្រូវបានដោះលែងវិញដោយមិនបានចូលស្ថានីយថ្លឹង ខណៈដែលប្រធានជញ្ជីងអះអាងថាដោយ​យោងតាមវិក័យបត្រទិញទំនិញរបស់ម្ចាស់រថយន្តបូកទៅគឺមិនលើស ក៏អនុញ្ញាតឱ្យរថយន្តចេញ​ទៅតែម្ដង។

ប្រភពមួយបាន​ឲ្យ​ដឹងថា ក្នុងករណីក្រុមមន្ត្រីជញ្ជីងកាំពីរឃាត់រថយន្តខាងលើនេះ ដោយសង្ស័យមានការដឹក​លើសទម្ងន់ ក្រោយមកមានការជជែកគ្នារវាងមន្ត្រីជញ្ជីញ និងម្ចាស់រថយន្តអស់រយៈពេលជាច្រើនម៉ោង ក្រុមមន្ត្រីជញ្ជីងទាំងនោះបានអនុញ្ញាតឲ្យរថយន្តបន្តដំណើរទៅមុខដោយមិនមានការឃាត់ទុកឬវិន័យអ្វីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបញ្ជាក់ថា ក្នុងការដោះលែងរថយន្តនេះក៏មានការឲ្យលុយជាច្រើនផងដែរ ទើបមន្ត្រីជញ្ជីងដោះលែងរថយន្តចំនួនពីរគ្រឿងនោះឲ្យបន្តដំណើរទៅមុខទៀត។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ភ្នាក់ងារ​សារព័ត៌មាន​បានសួរទៅលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្តក្រចេះ លោកបានឆ្លើយថាមិនបានដឹងរឿងនេះទេ និង​បានរុញឲ្យទៅសួរប្រធានជញ្ជីងវិញ។

អង្គភាព​សារព័ត៌មានក៏​បាន​សួរបន្តទៅលោក ពេជ្រ គណនា លោកបានបំភ្លឺថា ពិតជាក្រុមរបស់លោកចុះទៅឃាត់ពិត​មែន ហើយដោយមានការអនុគ្រោះពីក្រសួងចំពោះរថយន្តដឹកកសិផល ដោយរថយន្តប្រភេទនេះអាចដឹកចន្លោះពី ៤៥ តោនទៅដល់ ៦០ តោន រយៈពេលពីរខែ គិតចាប់ពី ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ដល់ ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៦។

ពាក់ព័ន្ធនឹងការយកលុយនោះវិញ លោកប្រធានជញ្ជីង បានបញ្ជាក់ថា មិនបានជម្រិត ឬទារលុយពីម្ចាស់រថយន្តនោះទេ ដោយគ្រាន់តែក្រុមការងារឲ្យរថយន្តជូនជាបាយទឹកតែប៉ុណ្ណោះ។

នៅ​ខេត្ត​ក្រចេះ មានស្ថានីយ​ថ្លឹង​ជញ្ជីង​អចល័ត​ចំនួន ២ កន្លែង គឺ​នៅកាំពីផ្លូវជាតិលេខ ៧ ស្រុកចិត្របុរី និងមានជ័យ ស្រុកស្នួល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម