Connect with us

សន្តិសុខសង្គម

អាជ្ញាធរស្រុកចិត្របុរី សម្រេច​ចុះ​រុះរើទីតាំងលក់​ដូរ​​នៅក្រោមស្ពានមិត្តភាពមេគង្គក្រចេះ

បានផុស

នៅ

គណៈបញ្ជាការឯកភាពស្រុកចិត្របុរីបានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្រេចរុះរើទីតាំងលក់ដូរមួយចំនួន នៅក្រោមស្ពានមិត្តភាពចិន-កម្ពុជា មេគង្គក្រចេះ និងទីតាំងលក់ដូរក្បែរនោះ ស្ថិតនៅលើចំណីផ្លូវសាធារណៈតាមដងផ្លូវ​លេខ ៣៧៧ (ខ្សែផ្លូវ ក្រចេះ ~ ឆ្លូង) ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់​សាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ។

ការចុះអនុវត្តរុះរើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរស្រុកបានចុះធ្វើកិច្ចសន្យាណែនាំរួចរាល់តាំង​ពីដើមខែមេសា ប៉ុន្តែអាជីវករមួយចំនួននៅតែបន្តការលក់ដូរដដែល។ ការលក់ដូរលើចំណីផ្លូវបង្កឲ្យមានការកកស្ទះ និងងាយរងគ្រោះថ្នាក់ដល់ទាំងអ្នកលក់ អ្នកធ្វើដំណើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយ​បង្ខំ តុ-កៅអី គ្រែ-ទូ លក់ដូរ នៅចំណុចស្ពានថ្មី ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកម្លាំងក្រុមការងារបានធ្វើការណែនាំ មិនអនុញ្ញាតអោយបន្តចូលលក់ជាថ្មីទៀតនោះទេ ដើម្បីបង្ការហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ និងសុវត្ថិភាពចរាចរណ៍ដងផ្លូវនៅចំណុចស្ពានថ្មី។

លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានឲ្យដឹងថា ការ​ចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំនៅចំណុចស្ពានថ្មី ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាលទ្ធផលបានរុះរើសម្អាតទាំងស្រុងពីក្រោមស្ពាន ចំណីស្ពាន ចំណីផ្លូវ និងបានណែនាំមិនអោយចូលលក់ជាថ្មីនិងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ។

លោកក៏ស្នើពលរដ្ឋយោគយល់ចំពោះ​ការ​សម្រេចចិត្តរុះរើទាំងបង្ខំបែបនេះ ដោយកន្លងមកបានចុះអប់រំណែនាំជាច្រើន​លើករួចមកហើយ រហូតដល់ធ្វើកិច្ចសន្យាថែមទៀតតែបងប្អូនមិនព្រមរុះរើចេញសោះ។ ដើម្បីសុវត្ថិភាព និងសណ្តាប់​ធ្នាប់សាធារណៈ អាជ្ញាធរ​ត្រូវជ្រើសរើសជួយរើទាំងបង្ខំព្រោះរថយន្តធំៗណាស់បត់បែនចុះឡើង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម