Connect with us

សន្តិសុខសង្គម

បង្ក្រាប៣ទីតាំងរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាមនិងអាវុធមួយដើម​

បានផុស

នៅ

កម្លាំងសមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ​ បានបើក​ប្រតិ​បត្តិការ​បង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនឆ្លងដែនគ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនបុរសជនជាតិ​កាណាដាម្នាក់ និងដកហូតគ្រឿងញៀនចំនួន១៦៧គីឡូក្រាម ក្នុងទីតាំងចំនួន៣ផ្សេងគ្នា។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃ​ទី២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដឹកនាំ​ដោយ​លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ និង​លោកវរសេនីយ៍ទោ ហុង វណ្ណា​រិ​ទ្ធ នាយការិយាល័យ​(​ក​១) ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

កម្លាំងជំនាញបាន​ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ឧក្រិដ្ឋជន​រក្សាទុក ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ចំនួន៣​គោលដៅផ្សេងគ្នា​ជា​បន្តបន្ទាប់ ដោយគោលដៅ​ទី​១-​នៅ​ចំណុច​ក្រុមហ៊ុន​ដឹកជញ្ជូន ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។ គោលដៅ​ទី​២-​ចំណុច​បន្ទប់​លេខ ៤១២១ ខុនដូ​ជិត​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅ​ទី​៣-​នៅ​បន្ទប់ 13AD និង 13AE ខុន​ដូរ PROVENCE ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង។

ក្នុងប្រតិបត្តិការនេះកម្លាំងបានឃាតើខ្លួនជនសង្ស័យជាបុរសជនជាតិកាណាដាម្នាក់ឈ្មោះ FU YONG QING ភេទ​ប្រុស សញ្ជាតិ​កាណាដា កើត​ថ្ងៃទី 11/11/1969 កាន់​លិខិតឆ្លងដែន​ការ​ណា​ដា លេខ​: AC790143 និងដកហូតគ្រឿងញៀនចម្រុះចំនួន៧មុខ សរុប ១៦៧ គីឡូក្រាមនិង ៤៧៥.៤៣​ក្រាម រួមទាំង​​អាវុធខ្លី១​ដើម (​គ្រាប់ ៦) ជញ្ជីង ១​គ្រឿង រថយន្ត ១​គ្រឿង និង​មាន​សម្ភារ​:​មួយចំនួនទៀត។​

បច្ចុប្បន្នជនសង្ស័យ និង​វត្ថុតាង​ខាងលើ បាន​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា៨ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សន្តិសុខសង្គម២ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានជាតិ១ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម