សន្តិសុខសង្គម
អាជ្ញាធរឃ្លាំមើល ចាប់ផាកពិន័យ អ្នកចាក់សំរាមចោលអនាធិបតេយ្យ
ចំពោះអ្នកចាក់សំរាមចោលអាណាធិបតេយ្យតាមផ្លូវសាធារណៈខុសទីតាំងកំណត់នោះ តាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងពេលប្រជុំថ្មីៗនេះ បានដាក់ផែនការឱ្យអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចត្រូវតែឃ្លាំចាប់អ្នកលួចចាក់សំរាមចោលនោះ មកផាកពិន័យឲ្យបានម៉ឺងម៉ាត់ដើម្បីជាការព្រមានឲ្យរាងចាលកុំឱ្យអ្នកដទៃយកគំរូនេះតាម។

ដោយឡែក យោងតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ការគ្រប់គ្រងកាកសំណល់តាមទីប្រជុំជនចោលសំរាមលើទូសាធារណៈឬតាមដងផ្លូវ ត្រូវផាកពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី ២ ម៉ឺនរៀល ដល់ ៤០ ម៉ឺនរៀល។
ទាក់ទងនិងភាពអាណាធិបតេយ្យនៃការចាក់សំរាមចោលតាមដងផ្លូវនេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកយកព័ត៌មានយើងបានពិនិត្យឃើញនៅតាមដងផ្លូវលំមួយកន្លែង ស្ថិតនៅខាងកើតវត្តទួលខ្សាច់ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ស្រុករលាប្អៀរ ត្រូវបានគេលួចដឹកសំរាមយកមកចាក់ចោលតាមចិញ្ចើមផ្លូវលំ នៅចំណុចខាងលើនេះយ៉ាងអាណាធិបតេយ្យ។

តាមការពិនិត្យជាក់ស្ដែងសំរាមទាំងនោះមានទាំងដបប៊ីយែរ និងទឹកសុទ្ធនិងសំរាមផ្សេងៗទៀតជាច្រើនដែលអាចបញ្ជាក់បានថាអ្នកលួចចាក់សំរាមនេះ គឺជាអ្នកលក់ដូរហាងស៊ីផឹកណាមួយ ដែលយូរៗម្ដង គេលួចដឹកសំរាមក្នុងហាងនោះយកមកចាក់ចោលទីនេះ។
ករណីនេះបើអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរមិនចំណាត់ការទេនោះ ការលួចចាក់សំរាមនៅចំណុចខាងលើនេះ នឹងរាលដាលបន្តទៀតកាន់តែច្រើនមិនខានឡើយ។

ទាក់ទងនឹងករណីនេះដែរ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានឆ្លើយតបតាមកន្លងមកលោកក៏ពុំបានដឹងទេ ដោយលោកមេភូមិទួលខ្សាច់ក៏មិនបានរាយការណ៍មកសាលាឃុំទេ។
ដូច្នេះករណីនេះលោកនឹងចាត់តាំងឱ្យក្រុមប្រឹក្សាឃុំ សហការជាមួយមេភូ មិចុះទៅត្រួតពិនិត្យមើលនៅទីតាំងនោះ និងចាត់វិធានការឲ្យសមត្ថកិច្ចក៏ដូចជាប្រជាការពារឃ្លាំមើលដើម្បីចាប់អ្នកលួចចាក់សំរាមចោលអនាធិបតេយ្យនេះ យកមកពិន័យតាមផ្លូវច្បាប់ ដើម្បីជាការព្រមានកុំឲ្យគេយកគំរូដ៏អាក្រក់បែបនេះតាម៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


