សន្តិសុខសង្គម
ធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលឫស្សីកែវជិត១ឆ្នាំមិនបាន ទាល់តែពលរដ្ឋខំមិនចូលផេកស្នងការក្រុងទើបបាន
យោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលគេហទំព័រកាសែតកម្ពុជាថ្មី ទទួលបាន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់អោយដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់អធិការនគរបាលខណ្ឌ ប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។

មួយរយៈពេលកន្លងមកនេះដោយអនុវត្តតាមការណែនាំរបស់លោកស្នងការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការតាមដាន ឆ្លើយតប ដោះស្រាយ និងចាត់វិធានការ ដើម្បីធ្វើការងារសេវាសាធារណៈទូទៅជូនពលរដ្ឋដែលសមត្ថកិច្ចមូលដ្ឋានមានការយឺតយាវ ។
ទោះជាយ៉ាងណាក្តីរហូតមកដល់ពេលនេះនៅតែមាន មន្ត្រីមួយចំនួនតូច ខ្វះការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជាករណីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ នៅពេលមានប្រជាពលរដ្ឋខំមិនមកភ្លាម ក្រុមការងារទាក់ទងទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំចាត់ចែងធ្វើជូនគាត់ ព្រមទាំងយកទៅប្រគល់ជូនដល់ខ្នងផ្ទះភ្លាម។
នៅក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា មន្ត្រីដែលអនុវត្តការងារផ្តល់សេវាជូនប្រជាពលរដ្ឋមិនបានល្អ មានការយឺតយ៉ាវចាប់ពី ២លើកឡើងទៅ នឹងត្រូវហៅមកធ្វើការណែនាំ ធ្វើកិច្ចសន្យា និងអាចអនុវត្តវិន័យកងកម្លាំង ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខិតខំបន្ថែមក្នុងការស្រាវជ្រាវលើករណីយឺតយ៉ាវនេះ ហើយត្រូវតែធ្វើជូនប្រជាពលរដ្ឋឱ្យអស់ មិនត្រូវទុកចោលយូរទៀតឡើយ។
បើនៅតែមានការផ្តល់សេវាទូទៅមានការយឺតយ៉ាវជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋចូលមកខំមិនក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងមកលេខ 069 516 999 ៕
អត្ថបទ៖ រ៉ាវុទ្ធ


-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


