សន្តិសុខសង្គម
ម៉ូតូកង់បីឥណ្ឌាដេញបុកក្រុមចោរឆក់រត់ចោលម៉ូតូមួយគ្រឿងនៅលើស្ពានអាកាសស្ទឹងមានជ័យ
នារី២នាក់ជិះម៉ូតូឌុបគ្នាត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចតែត្រូវបានបុរសម្នាក់បើកកង់បីឥណ្ឌាបុកបណ្តាលឱ្យក្រុមចោរដួលនិងដេញយកទូរស័ព្ទបានមកវិញ។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ស៊េរីឆ្នាំ២០២១ ភ្នំពេញ1JB 3637ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ឡើងស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើង ខណៈមកដល់ពាក់កណ្តាលស្ពានស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្កូបពីស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1BV 4364 និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះបញ្ច្រាសទិសដៅចរាចរណ៍ឡើងលើស្ពានអាកាសហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះដែលអង្គុយខាងក្រោយបានសម្រេច និងងបានព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមនោះស្រាប់តែបុរសម្នាក់បើកកង់បីឥណ្ឌាឃើញដូចនេះក៏បើកបំបុកបណ្តាលឱ្យម៉ូតូជនសង្ស័យដួលតែម្តង។

ប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានព្យាយាមរត់គេចខ្លួនដោយទុកម៉ូតូមួយគ្រឿងនិងដំបងឆក់មួយដើមទៀត ហើយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយ ភ្លាមនោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូដឹកអីវ៉ាន់អនឡាញឃើញក៏ជិះម៉ូតូដេញតាមពីក្រោយរហូតទៅដល់ក្រោមស្ពានទើបជនសង្ស័យគប់ទូរស័ព្ទជនរងគ្រោះទៅលើយុវជនដឹកអនឡាញហើយបន្តរត់ចូលកន្លែងស្ងាត់បាត់ទៅ។

ក្រោយកើតហេតុយុវជនដឹកអីវ៉ាន់ក៏ប្រគល់ទូរស័ព្ទទៅនារីរងគ្រោះវិញ។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យទៅរក្សាទុករង់ចាំស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើយកមកដាក់ទោសតាមច្បាប់៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


