Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នងអស់ទាំងស្រុង នៅស្រុកពួក

បានផុស

នៅ

ផ្ទះពលរដ្ឋមួយខ្នង ធ្វើពីឈើលើថ្មក្រោម ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី។​ ហេតុការណ៍​នេះ ​កើតឡើង​នៅវេលា​ម៉ោង​ ១៥​ និង ​៤៥​ នាទី កាលពី​ថ្ងៃទី ​០៩​ ខែធ្នូ ​ឆ្នាំ​ ២០២១ ​ស្ថិត​ចំណុច​ភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ករណី​អគ្គិភ័យ​នេះ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិដូចជា ​ផ្ទះ​១​ខ្នង ទំហំ ៦​ម៉ែត្រ x ៧​ម៉ែត្រ សង់​ពី​ឈើ​លើថ្ម​ក្រោម ជញ្ជាំង​ក្ដារ ប្រក់​ក្បឿង​(​ខូចខាត អស់ទាំង​ស្រុង​)​។​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ឆេះ​ខ្សែ​កមាស ទម្ងន់ ៥​ជី ខ្សែដៃ​មាស​ទំនន់ ៥​ជី ចិញ្ចៀន​មាស ទម្ងន់ ២​ជី​ប្រាក់​ខ្មែរ ៤០,០០០០​រៀល ទូរ​ឈើ ចំនួន​០២, ស្រូវ ១៣​ការុង និង​សម្ភារៈប្រើប្រាស់ មួយចំនួន​ផ្សេងទៀត​។ ​ម្ចាស់ផ្ទះ​ឈ្មោះ តន់ ធី ភេទ​ស្រី អាយុ ៦៣ ​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​បញ្ជាក់ថា ​មូលហេតុ​បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី ទើប​បណ្តាល​ឲ្យ​ឆេះ​។ ​សមត្ថកិច្ច​បញ្ជាក់ទៀតថា ករណីនេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​ពួក​ចំនួន ១​ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ រថយន្ត ទើប​រត់​ទាំងស្រុង តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស និង​សត្វ​ទេ​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម