Connect with us

សន្តិសុខសង្គម

លោក ស ថេត ថ្លែងអំណរគុណនគរបាលរាជធានី ចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃសម្ពោធ​ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ

បានផុស

នៅ

លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ដល់កងកម្លាំងចម្រុះទាំងអស់​ ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ទាំងមុនថ្ងៃប្រារព្ធពិធី និងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោ​ធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាពកម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ឯក ស ថេត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី ១៩ ខែធ្នូនេះថា ក្នុងនាមជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសូមអរគុណដល់កងកម្លាំងចម្រុះទាំងអស់​ ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ច​ និងសហការគ្នាបានយ៉ាងល្អ ជាមួយកងកម្លាំងអង្គភាពផ្សេងៗទៀត​ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ទាំងមុនថ្ងៃប្រារព្ធពិធី និងថ្ងៃសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន» ពហុកីឡដ្ឋានជាតិមរតកតេជោ ប្រកបដោយភាពជោគជ័យ ជូនថ្នាក់ដឹកនាំ​ និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្មវិធី​ ក៏ដូចជាអញ្ជើញ​ទៅទស្សនាកម្មវិធីកម្សាន្ដនានា នៅពេលយប់​ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម