សន្តិសុខសង្គម
នគរបាលម្នាក់ និងបក្ខពួក ត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោយបាញ់កាំភ្លើងពីរគ្រាប់នៅថ្ងៃឆ្លងឆ្នាំ
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល អ្នកស្រី ពេជ ម៉ារ៉ែន នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ ២០២២ បានសម្រេច ចេញដីកាឃុំខ្លួននគរបាលម្នាក់ និងបក្ខពួក ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទ “កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

ជនត្រូវចោទទី១ឈ្មោះផាន់ ហ៊ុយហាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនគរបាល ទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះម៉ៅ ជីវិន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ ២៩ ភូមិ ៦ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ២២៖ ៥០ នាទីយប់ នៅចំណុចមុខស្ថានីយប្រេងរបស់ ឈ្មោះម៉ាន់ ពិសី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជនសង្ស័យទាំង ពីរនាក់បានធ្វើដំណើរតាមរថយន្តមួយគ្រឿងម៉ាកLexus ដោយឈ្មោះផាន់ ហ៊ុយហាក់ ជាអ្នកបើកបរ ពេលមកដល់ចំណុចកើតហេតុប្រជាពលរដ្ឋដែលជាម្ចាស់ស្ថាននីយប្រេងបានឃើញរថយន្តជនសង្ស័យបាញ់កាំភ្លើងចំនួនពីរគ្រាប់ឡើងលើហើយក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍ តាមដងផ្លូវ ដើម្បីឃាត់រថយន្តមួយគ្រឿងរបស់ជនសង្ស័យនេះ។

ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹមបានឃើញ រថយន្តស៊ីរ៉ែន របស់សមត្ថកិច្ចក៏បត់រថយន្តត្រឡប់ក្រោយវិញបើកគេច សមត្ថកិច្ចក៏បានបើក រថយន្ដដេញតាម រហូតមកដល់ចំណុចផ្លូវបេតុងក្នុងភូមិពាមតាឯកដល់ ផ្លូវទាល់ទើបរថយន្តជនសង្ស័យមិនអាចបន្តទៅ មុខរួចក៏ឈប់នៅទីនោះសមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តពុំឃើញអាវុធឡើយហើយបាននាំជនសង្ស័យមកសាកសួរនៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថាគេពិត ជាបានបាញ់អាវុធខ្លីចំនួន០២គ្រាប់ឡើងទៅលើចេញពីក្នុងឡានកំពុងបើកនៅចំណុចមុខស្ថានីយ៍ប្រេងអាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេផ្ទាល់ដែបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់គេបានបើកសំដៅទៅកំពុងចម្លងអរិយក្សត្រ។
ក្នុងពេលនៅដែលបានពិនិត្យជាតិអាកុលទៅលើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត មានជាតិអាកុលចំនួន 0.092Mg/L៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


