សន្តិសុខសង្គម
រត់ចេញពីមណ្ឌលចត្តាឡីស័ក យកកាំបិតអារ.ក ខ្លួនឯង ដោយមិនដឹងមូលហេតុ
បុរសម្នាក់ ស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ បន្ទាប់ពីធ្វើអត្តឃាតដោយអារ.ក ខ្លួនឯង ស្ទើរតែដង្ហើមចង្រិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ចំណុចមុខមណ្ឌលចត្តាឡីស័កគីឡូ ៩ ក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ហួន ខាំឈូ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិគោកលុន ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កគីឡូ ៩។

តាមការបំភ្លឺពីសាក្សីឈ្មោះ ឃន សុខុន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា បានឲ្យដឹងថា វេលាម៉ោងជាង ៩ ព្រឹក ពេលខ្លួនកំពុងដេកលើអង្រឹងក្នុងរោងចម្ការរបស់ខ្លួនដើម្បីមើលពលករកាប់ដំឡូងឲ្យខ្លួននៅក្នុងដីចម្ការ ភ្លាមនោះ ស្រាប់តែឃើញបុរសម្នាក់ រត់ចេញពីមណ្ឌលចត្តាឡីស័ក ដោយឃើញនៅដៃទាំងសងខាងកាន់កាំបិតរត់មកត្រង់ដីចម្ការរបស់ខ្លួន ប្រហែល ២០០ ម៉ែត្រ ពីមណ្ឌល។

សាក្សីបន្តថា ពេលនោះ ជនរងគ្រោះ បានយកកាំបិតដែលកាន់ (កាំបិតស) ចាក់ទៅលើពោះ តែមិនមុត ទើបប្រើកាំបិតកញ្ចែត អារ.ក ខ្លួនបណ្ដើរស្រែកបណ្ដើរ។ ក្នុងនោះ ដោយឃើញសភាពដូចនេះខ្លួន(សាក្សី) ក៏បានស្រែកហៅពួកប្រុសៗដែលកំពុងកាប់ដំឡូងឲ្យមកជួយឃាត់ តែពេលពួកខ្លួនទៅជិតដល់គ្មាននរណាហ៊ានចូលទៅឃាត់ទេ ទើបធ្វើឲ្យជនរងគ្រោះ អារ.ក ខ្លួនឯងរហូតដាច់បំពង់ខ្យល់ បណ្ដាលឲ្យដេកដួលនៅលើដីចម្ការនោះតែម្ដង។

សាក្សី បន្តទៀតថា ភ្លាមៗនោះ ខ្លួនក៏បានឃើញសមត្ថកិច្ច និងគ្រូពេទ្យបើករថយន្តមកជួយសង្គ្រោះនិងនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយ។ ចំណែកមូលហេតុនៅមិនទាន់ដឹងនៅឡើយ ដោយគ្រាន់តែឮប្រជាពលរដ្ឋខ្លះបាននិយាយថា គេគឺជាមនុស្សមិនសូវគ្រប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


