សន្តិសុខសង្គម
សមត្ថកិច្ចបំភ្លឺ ក្រោយគណនីហ្វេសប៊ុកមួយថា ឃាត់រថយន្ត ដោយគ្មានបទល្មើសអ្វីទាំងអស់
សមត្ថកិច្ចរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺ និងបដិសេធ ចំពោះការបង្ហោះនៅលើគណនីហ្វេសប៊ុកមួយ ដែលថា មានការឃាត់រថយន្តមួយគ្រឿង ដោយមិនមានបទល្មើសអ្វីទាំងអស់។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២នេះ បានឲ្យដឹងថា បន្ទាប់បានឃើញគណនីហ្វេសប៊ុកមួយ បានចុះផ្សាយថា «ផ្លូវជាតិលេខ ៤ ខណ្ឌកំបូល ឡានមិនមានបទល្មើសអ្វីទាំងអស់ (ខ្សែក្រវ៉ាត់ក៏ពាក់ ទូរស័ព្ទក៏មិនបាននិយាយ) ប៉ុន្តែប៉ូលិសឃាត់ ដោយមិនបានប្រាប់ថា យើងខុសអីនោះទេ គឺហៅសួររកឯកសារឡាន និងប័ណ្ណបើកបរម៉ង»។
សមត្ថកិច្ចរាជធានីភ្នំពេញ បានបំភ្លឺថា តាមពិតជាក់ស្តែង ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងសួរមន្ត្រីអនុវត្តតាមគោលដៅ គឺមិនមានករណីនេះកើតឡើងនោះទេ។ សមត្ថកិច្ច បានបន្តថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺអនុវត្តតាមច្បាប់ត្រឹមត្រូវ មិនមានការអនុវត្តន៍ លើសសេចក្តីណែនាំរបស់ច្បាប់ ក៏ដូចជាការណែនាំរបស់ថ្នាក់នាំឡើយ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការចុះផ្សាយព័ត៌មានមិនពិតនេះ មានលក្ខណៈបំភ្លើស ក្នុងន័យបង្ខូចកិត្តិយសរបស់កងកម្លាំងអនុវត្តន៍ច្បាប់ ហើយពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកគណនីហ្វេសប៊ុកខាងលើ ដើម្បីចូលមកបកស្រាយបំភ្លឺ លើករណីផ្សព្វផ្សាយព័ត៌មានមិនពិតនេះ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


