Connect with us

សន្តិសុខសង្គម

រដ្ឋបាលរាជធានី នឹងពិន័យក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៏ ក្នុងម្នាក់១លាន​រៀលនិងទ្វេដង ករណីមិនរាងចាល​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិន័យក្រុមបាតុករអតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុនណា​ហ្គាវើ​ល​ដ៏​ពីរ​ប្រភេទ ដោយ​ទី​១-​អ្នក​ដែល​ធ្លាប់​ត្រូវបាន​អប់រំ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ ប្រសិនបើ​មាន វត្ត​មាន​នៅក្នុង​ចំណោម​អ្នកធ្វើ​កូដ​កម្ម​ទៀត ​នឹងធ្វើ​ការផាកពិន័យ​ទ្វេដង​ក្នុងករណី​មិន​រាងចាល និង​ទី​២- អ្នក​ដែលមក​ធ្វើបាតុកម្ម​ថ្មី​ផ្សេងទៀត នឹងត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន១​លាន​រៀល សម្រាប់​បាតុករ​ម្នាក់ ស្របតាម អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ស្ដីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​យប់​២៣​កុម្ភៈ ម្សិល​មិ​ញ​នេះ​ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន​សាធារ​ណជន និង​អ្នកសារព័ត៌មាន​ទាំងអស់​ជ្រាបថា បាតុករ ចំនួន៣៩​នាក់ កាលពី​ម្សិល​មិញ​ដែល​បាន​អញ្ជើញ​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ មាន​ចរិត​រឹងរូស ច្រងេងច្រងាង មិន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​នៅ​ទីតាំង ដោយពេល​ទៅដល់ មិន​ព្រម​ចាក​ចេញពី​រថយន្ត មិន​ព្រម​បំពេញបែបបទ​ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ នៅពេល​បំពេញ​ហើយ​មិន​ព្រម​ប្រគល់ជូន​ក្រុមគ្រូពេទ្យ​រហូតដល់ យប់​បន្ដិច​ទើប​ពួកគាត់​យល់ព្រម​ប្រគល់​បែបបទ​ជូន​ក្រុមគ្រូពេទ្យ ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ​ជាមួយ​ក្រុមបាតុករ ប្រមាណ៣០០​នាក់ ដែល​មិនទាន់បាន​យក​សំណាក​នៅ​កោះ​ពេជ្រ​។ ដោយពេល​វេលា​មិន​អំណោយ​ផល ឈានចូល​ដល់​យប់​ជ្រៅ​បន្តិច ក្រុមគ្រូពេទ្យ​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​យក​សំណាក​បន្តទៀត ទើបរដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​កន្លែង​ស្នាក់នៅ ម្ហូបអាហារ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​រួមមាន មុង ភួយ ខ្នើយ ផ្តល់ជូន​ក្រុមបាតុករ​ទាំងអស់នោះ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បណ្តោះអាសន្ន​។ ជាការ​សោកស្តាយ ក្រុមបាតុករ​បាន​ច្រានចោល​មិន​ទទួលយក​ការរៀបចំ​ផ្ដល់ជូន​ការ​ស្នាក់នៅ ថែមទាំង​បាន​ស្រែក​ឡូឡា បង្ក​ភាព គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​នៅក្នុង​មណ្ឌល និង​រុញ​ចោល​នូវ​សម្ភារ​សម្រាប់​ប្រើប្រាស់ បដិសេធ​ការចូល ស្នាក់​នៅក្នុង​បន្ទប់​សម្រាក ព្រមទាំង​ធ្វើ​សកម្មភាព​បង្កើត​ព្រឹ​ត្ត​ការណ៍​ដើម្បី​បំភាន់​សាធារណមតិ ដោយ​នាំ​គ្នាប្រមូលផ្តុំ​សម្រាក​ផ្ទាល់​ដី​នៅ​ក្រៅ​បន្ទប់ រួច​ថតរូប​ភាព​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ក្នុងន័យ​ទម្លាក់កំហុស​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ដូចជា​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​។​

លុះ​ព្រឹក​ឡើង ក្រុមគ្រូពេទ្យ​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន០៤​នាក់ ក្នុងចំណោម​បាតុករ ចំនួន៣៩​នាក់​។ នេះ​សរ​បញ្ជាក់​ឱ្យឃើញថា ក្នុងចំណោម​ក្រុមបាតុករ​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​ខុសច្បាប់​តាម ទីសាធារណៈ ដោយ​មិន​គោរព​តាម​វិធាន​សុខាភិបាល នៅតែមាន​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ ដែល អាច​បង្ក​ការឆ្លង​រាលដាល​ស​ទៅ​ក្រុមបាតុករ​ដទៃទៀត ឈានដល់​ក្រុមគ្រួសារ និង​សហគមន៍​កាន់តែច្រើនឡើង​។ ដោយសារ​ករណីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​អនុវត្ត​វិធានការ​ច្បាប់ ដោយ​ពិន័យ​អន្តរការណ៍ ជា​ប្រាក់​ចំនួន ១​លាន​រៀល ក្នុង​បាតុករ​ម្នាក់ៗ ស្របតាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ស្ដីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាចសាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

ក្នុងការ​ឆ្លៀតឱកាស​ក្រោមលេស​ធ្វើ​កូដកម្ម​ដោះស្រាយ​វិវាទ​ការងារ មនុស្ស​មួយក្រុម​តូច​បានសន្សំ​ចិត្ត ណែ​នាំឱ្យ​ក្រុមបាតុករ​បង្កើត​ឈុត​ឆាកល្ខោន​តាម​ការគ្រោងទុក ហើយ​ថត​រូបភាព​សម្រាប់​បង្ហោះ​តាម​បណ្ដាញ សង្គម​ដើម្បី​បំភាន់​សាធារណមតិ ដូច​ករ​ណីនាំគ្នា​មិន​សម្រាក​ក្នុង​បន្ទប់​ដែល​រៀបចំ​ជូន បែរជា​មក​សម្រាក​ផ្ទាល់ ដី​នៅ​ខាងក្រៅ​បន្ទប់​ទៅវិញ សម្ដែង​ដូចជា​កម្សត់ វេទនា ដើម្បីឱ្យ​មហាជន​យល់ច្រឡំ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ចធ្វើបាប កៀបសង្កត់ និង​ធ្វើទុក្ខបុកម្នេញ​ពួកគាត់​។ រូបភាព​ដែល​ធ្លាប់​សម្ដែង​កន្លងមក គឺ​មិន​គ្រប់គ្រាន់​សម្រាប់ មហិច្ឆតា​របស់​ក្រុម​គេ​ឡើយ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក្រុមបាតុករ​ចំនួន ៥៤​នាក់ ត្រូវបាន​គេ​អូសទាញ​ញុះ​ញង់​ឱ្យមក​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​បន្តទៀត នៅលើ​ផ្លូវ​សាធារណៈ ក៏​ត្រូវបាន​អាជ្ញាធរ មាន​សមត្ថកិច្ច​អញ្ជើញ​ពួកគាត់​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ផ្ទៀងផ្ទាត់​ពិនិត្យ​រក​ឈ្មោះ បាតុករ​ដែល​មិនទាន់បាន​យក​សំណាក​លើក​ទី​២ ទៅ​បន្តធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​ណែនាំ​ដល់​បាតុករ ដែល​បាន​ប៉ះពាល់​គ្នា​ធ្វើតេស្ត​ជា​បន្តបន្ទាប់​តាម​វិធាន​សុខាភិបាល ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិន័យ​ជា ពីរ​ប្រភេទ​គឺ ទី​១- ចំពោះ​អ្នក​ដែល​ធ្លាប់​ត្រូវបាន​អប់រំ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ ប្រសិនបើ​មាន វត្តមាន​នៅក្នុង​ចំណោម​អ្នក​ទាំង ៥៦​នាក់ នឹងធ្វើ​ការផាកពិន័យ​ទ្វេដង​ក្នុងករណី​មិន​រាងចាល ទី​២- អ្នក​ដែល មក​ធ្វើបាតុកម្ម​ថ្មី​ផ្សេងទៀត នឹងត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ១​លាន​រៀល ក្នុង​បាតុករ​ម្នាក់ ស្របតាម អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ស្ដីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ ដទៃទៀត សូមកុំ​ជឿ​តាម​ការអូសទាញ​របស់​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច ដើម្បី​កេងចំណេញ យក​រូបភាព​សម្រាប់ធ្វើ​អាជីវកម្ម​បំពេញ​មហិច្ឆតា​របស់ខ្លួន បែរជា​ឱ្យ​ក្រុមបាតុករ​ជា​អ្នករងគ្រោះ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ទៅវិញ ហើយ​សូមឱ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ប្រមូលផ្ដុំ​ខុសច្បាប់​ផ្ទុយ​នឹង​វិធានការ​សុខាភិបាល ទោះ​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ និង​ត្រូវ​ចូលរួម​សហការ​ជា​ចាំបាច់​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​វិធាន​សុខាភិបាល​ដែល​បានដាក់​ចេញ ដើម្បី​ធានាបាន នូវ​សុខភាព​សាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង ការរំខាន​ដល់​ការប្រកប​របរ​អាជីវ​កម្ម និង​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដទៃទៀត​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម