Connect with us

សន្តិសុខសង្គម

ករណី​ទាក់​ឆ្កែ​ផ្អើល​ពេញ​បណ្ដាញ​សង្គម ពេល​នេះ​សមត្ថកិច្ច​ឃាត់មនុស្ស៩នាក់

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​កាប់​ស៊ី​សាច់​ឆ្កែ​ប្រភេទ Husky ៣ក្បាល​ផ្អើល​ពេញ​បណ្ដាញ​សង្គម​នោះ ពេល​នេះ​សមត្ថកិច្ច​ បាន​ចុះ​ឃាត់​ខ្លួន​មនុស្ស​៩នាក់​ ដែល​ជា​កម្មករ​សំណង់​យក​ទៅ​សាក​សួរ​។ ករណី​នេះ​ផង​ដែរ កើត​ឡើង​នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត​។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ចំពោះ​ករណីនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩​នាក់ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ចាប់​សត្វ​ឆ្កែ​យកទៅ​សម្លាប់​ធ្វើ​ម្ហូប​។ ម្ចាស់​ឆ្កែ​ទាំង​បី​ក្បាល​ឈ្មោះ លី ធី​ឌី​ន ភេទ​ស្រី អាយុ ៦២​ឆ្នាំ នៅ​ភូមិ​ស្វាយ​ធំ ឃុំ​គ្រាង​អំពិល សង្កាត់​កំពង់បាយ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង ០៩​នាក់ ដែល​ឃាត់ខ្លួន​រួមមាន​:

១.​ឈ្មោះ តុ​ក ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ស្ក​ន់ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង ។​

២.​ឈ្មោះ អ៊ា​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំ​ពន ខណ្ឌ​មាន​ជ​យ័ រាជធានី ភ្នំពេញ ។​

៣.​ឈ្មោះ វង្ស វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។​

៤.​ឈ្មោះ វ៉ាន់ វុទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន ភូមិ ស្វាយ​ធំ សង្កាត់​ក្រាំង អំពិល ក្រុង​កំពត ខេត្តកំពត ។​

៥.​ឈ្មោះ ស្រេង បូរិទ្ធ ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុ​កំពង់សៀម ខេត្តសៀមរាប ។​

៦.​ឈ្មោះ អ៊ុ សំអុល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។​

៧.​ឈ្មោះ ហៀ​ប លី​ត ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ស្គន់ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង ។​

៨.​ឈ្មោះ សាន សុ​គុន ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។​

៩.​ឈ្មោះ នេ​ត តេង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ។

គួររំលឹក​ថា ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ រឿងរ៉ាវ​មួយ​ទាក់ទង​ការ​ចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បុរស​ជា​ម្ចាស់​ឆ្កែ​បាន​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង បន្ទាប់ពី​បាន​ឃើញ​សត្វ​ឆ្កែ​ជាទី​ស្រឡាញ់​របស់គាត់​ត្រូវ​បាន​ក្រុមកម្មករ​សំណង់​មួយ​ក្រុម​មាន​គ្នីគ្នា៩នាក់ នៅក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​គ្រាង​អំពិល សង្កាត់​កំពង់បាយ ខេត្តកំពត សម្លាប់​និង​កាប់​ជា​កង់ៗ ដើម្បី​ធ្វើ​ម្ហូប​ក្លែម​ជាមួយ​ស្រា​។

រឿងរ៉ាវ​មួយ​នេះ បានធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​នៅលើ​បណ្តាញ​សង្គម និង​មានការ​ប្រតិកម្ម​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​កម្មករ​ដែល​ចាប់​សត្វ​ឆ្កែ Husky ចំនួន​បី​ក្បាល​ទាំង​មេ​ទាំង​កូន។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​គ្រាង​អំពិល សង្កាត់​កំពង់បាយ ខេត្តកំពត និង​អ្នកលេង​បណ្តាញ​សង្គម​បាន​សាទរ​ចំពោះ​ចំណាត់ការ​ទី​លើ​ក្រុម​ជនសង្ស័យ​ទាំង ៩​នាក់ ដែល​ចាប់​ឆ្កែ​របស់​ប្រជាពលរដ្ឋ​យក​ទៅ​សម្លាប់​ធ្វើ​ស៊ី៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម