សន្តិសុខសង្គម
អ្នកនេសាទផ្អាកចេញទូករកត្រី ១ សប្ដាហ៍ដោយសារកំប្លោកអណ្ដែតកកកុញពេញផ្ទៃទឹកទន្លេ
អ្នកនេសាទជាច្រើនបានផ្អាករបរមួយសប្តាហ៍កន្លងទៅនេះដោយសារតែដើមកំប្លោកអណ្តែតពេញផ្ទៃទឹកទន្លេដែលមិនអាចបើកទូកបាន។

ប្រជានេសាទត្រីតាមទន្លេបាសាក់នៅក្រុងតាខ្មៅ លោក មុន សុត ប្រាប់ថា រយៈពេលជិត១សប្តាហ៍ កន្លងមកនេះពួកគាត់បានផ្អាកការនេសាទដោយសារតែដើមកំប្លោកអណ្តែតមកក្នុងទន្លេរណែនប៉ែសហើយបើចង់ឲ្យអស់ទាល់តែប្រមូលអ្នកនេសាទទាំងអស់ចុះស្តាចេញទើបអស់។

ដោយឡែកអ្នកនេសាទជនជាតិខ្មែរឥស្លាមលោក អែល អ៊ីសុះ បានឲ្យដឹងថា ពួកខ្ញុំរស់តែដោយសារនេសាទជាលក្ខណះបង់សំណាញ់ដោយប្រើប្រាស់ទូកចែវប៉ុន្តែដើមកំប្លោកចុះពេញផ្ទៃទឹកទន្លេទើបចេញនេសាទមិនបាន។

ក្នុងនោះដែរបើតាមការអះអាងលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានប្រាប់កម្ពុជាថ្មីដឹងថានៅប៉ុន្មានថ្ងៃនេះដើមកំប្លោកបានអណ្តែតមកពីទន្លេមេគង្គក្រោមខ្លាំងណាស់បើទោះជាអាជ្ញាធរយកសាឡង់ស្រង់ចេញក៏មិនអស់ព្រោះជារដូវទឹកស្រកដែលដើមកំប្លោកអណ្តែតមកពីទន្លេសាបជារៀងរាល់ឆ្នាំ។ប៉ុន្តែឆ្នាំនេះដើមកំប្លោកអណ្តែតមកច្រើនជាងឆ្នាំមុនមិននិកស្មានសោះ៕

អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?