Connect with us

សន្តិសុខសង្គម

បង្ក្រាបក្រុមចោរប្លន់៥នាក់ បន្ទាប់ពីធាក់ប្លន់យកម៉ូតូតារាចម្រៀងម្នាក់នៅបាក់ខែង

បានផុស

នៅ

ទីបំផុតជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធករណីធាក់ផ្តួលនិងវាយប្លន់យកម៉ូតូជងរងគ្រោះដែលជាតារាចម្រៀងត្រូវបានកម្លាំងអធិការដ្ឋាននគរបាល​ខណ្ឌជ្រោយចង្វារស្រាវជ្រាវឃាត់ខ្លួនបានហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគ របាលខណ្ឌជ្រោយចង្វារ ​បានស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ​ឆ្នាំ២០២២​ នៅចំណុចស្ពាន​លេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថុន ធីសាដា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរអ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖១-ឈ្មោះ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស ស្នាក់នៅភូមិបាក់ខែងក្រោម ​សង្កាត់ព្រែកលៀប​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធា នីភ្នំពេញ។ ៣-ឈ្មោះ សុង សំណាង ភេទប្រុសស្នាក់នៅផ្លូវបេតុង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ៤-ឈ្មោះ នី ផល្លា ហៅ បឿក ភេទប្រុស ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង៥-ឈ្មោះ ថូ វណ្ណៈ ហៅជ្រូក ភេទប្រុស​ស្នាក់នៅឃុំព្រែកតាទែន​ ស្រុកពញាឮ ខេត្តកណ្ដាល មុខរបរពិតប្រាកដ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងបានដកហូតម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ,1ID- 6261, ម៉ូតូម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IZ-7796, ម៉ូតូម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៩​ ពាក់ផ្លាកលេខ​ពោធិសាត់ 1H-2662។ សម្ភារៈបាត់បង់៖  ម៉ូតូម៉ាក់ហុង ដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ឡើងស៊េរីឆ្នាំ ២០២២ពាក់ផ្លាកលេខកំពង់ធំ1Q 5705ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការបន្តតាមនីតិវីធីច្បាប់។

គួររម្លឹកថា តារាចម្រៀងប្រុសនិងជាអតីតបេក្ខភាពធ្លាប់ប្រឡងចម្រៀងនៅក្នុងកម្មវិធីX Factor Camb odia និង Beat the Best គឺលោក ថុន ធីសាដា អំឡុងពេលមុខឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី១ថ្ងៃក៏ស្រាប់តែតារារូបនេះ​បានជួបរឿងស៊យ​ត្រូវក្រុម​ចោរតាមធាក់​វាយប្លន់យកម៉ូតូគ្រាចេញពីច្រៀងនៅម្តុំបាក់ខែងបណ្តាលឲ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម