Connect with us

សន្តិសុខសង្គម

អ្នកដឹកអីវ៉ាន់អនឡាញ និងបក្ខពួកឆក់ទូរស័ព្ទសិស្សសាលាបានសម្រេចតែរត់មិនរួច

បានផុស

នៅ

ជនសង្ស័យពីរនាក់ ម្នាក់ជាបុគ្គលិកដឹងអីវ៉ាន់អនឡាញ និងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីសិស្សសាលាតែមិនបានសម្រេច ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចក្រុងតាខ្មៅ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី នៅចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនរងគ្រោះ២នាក់ ទី១ឈ្មោះ ធី លីហួង ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(រងរបួសប្រអប់ជើងខាងស្តាំ) ទី២ឈ្មោះ យ៉ន កន្និកា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(របួសក្បាលជង្គង់ និងស្មារខាងស្តាំ)។ ចំណែកជនសង្ស័យ២នាក់ ទី១ឈ្មោះ ស្រ៊ាង វ៉ិនលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរដឹងអីវ៉ាន់អនឡាញ។ ទី២ឈ្មោះ នឿន បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។

លោកអធិការបានបញ្ជាក់ទៀតថា នៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងតែជិះម៉ូតូដើម្បីទៅរៀននៅសាលាវិទ្យាល័យហ៊ុនសែនតាខ្មៅ ដល់ត្រង់ចំណុចកើតហេតុស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូតាមមកពីក្រោយដល់ទន្ទឹមបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងហោប៉ៅម៉ូតូខាងមុខ រួចជិះគេចខ្លួន ។ ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗហើយបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់រោងចក្រដើមត្នោតក៏បានបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលអោយដួលរងរបួសទាំងអស់គ្នា ក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យបានជាបន្តបន្ទាប់រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម