Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក និង​រំលោភ​លើ​ទំនុក​ចិត្ត

បានផុស

នៅ

ប៉ៃលិន ៖ នៅវេលា​ម៉ោង ០៤ និ ង ០០​នាទី ទៀបភ្លឺ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក ហ៊ី​ង យ៉ាន់ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ កម្លាំង​វេន​ប្រចាំ​បញ្ជា របស់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ចុះ​ប្រតិ​ប​ត្តិ​ការធ្វើការ​ស្រាវជ្រាវ ស៊ើប​អ​ង្កេត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​ប៉ៃលិន​ស៊ីធី ស្ថិត ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ​ ធ្វើឡើង​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់លោកឧត្តម​សេនីយ៍ ទោ សេង សុគន្ធ ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត​ប៉ៃលិន លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រី សាម៉ុន ស្នងការរង ផែន ការងារ នគរបាល ព្រហ្មទណ្ឌ និង​ដោយ​មានការ សម្របសម្រួល នីតិវិធី ដោយ ឯកឧត្តម សេង គីម​ឡាក់ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលា​ដំ បូ​ង​ខេត្ត​ប៉ៃលិន។

បើតាម​លោក​វរសេនីយ៍ឯក ហ៊ីង យ៉ាន់ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ គីម ដា​រ៉ា ហៅ (​រ័ត្ន ថា​) ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជន​ខ្មែរ (​កូនកាត់​វៀតណាម​) មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ទីកន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទី​២-​ឈ្មោះ យ៉ូន រ៉ាវុធ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជាតិ ខ្មែរ មុខរបរ (​រត់​តាក់​ស៊ី) ជា​ម្ចាស់​រថយន្ត មាន​ទីកន្លែង​កំ​ណើ​តៈ ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ទី លំនៅ ប​ច្ចុ​ប្ប​ន្នៈ ភូមិ តា​ញ៉ោ​ក ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្ត កំពង់ ធ​។ និង​ទី​៣-​ឈ្មោះ ឆៃ គឹម ធឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជាតិ ខ្មែរ មុខរបរ (​រត់​តាក់​ស៊ី​) ទីកន្លែង​កំណើត និង​ទីលំនៅ​ប​ច្ចុ​ប្ប​ន្នៈ ភូមិ​ផ្សារកណ្តាល​១ សង្កាត់​ផ្សារកណ្តាល ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​ចំណែក​វត្ថុតាង​ដកហូត​រួមមាន​៖

១-​រថយន្ត ម៉ាក់ LEXUS RX 330 ពណ៌​ខ្មៅ ឆ្នាំ​ផលិត ២០០៤ ពាក់​ស្លា​កលេ​ខៈ ភ្នំ ពេញ 2AD-2471

២-​ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿងៈ​

-​ម៉ាក iPhone7 ចំនួនៈ ០១​គ្រឿង​

-​ម៉ាក Samsung Note9 ចំនួនៈ ០១​គ្រឿង​

-​ម៉ាក Oppo A31 ចំនួនៈ ០១​គ្រឿង​

-​ម៉ាក Nokia ចំនួនៈ ០១​គ្រឿង​

៣-​សៀវភៅ​គ្រួសារ​ចំនួនៈ ០១​ក្បាល​

៤-​រូបថត​ចំនួនៈ ១០​សន្លឹក​

៥-​លោហៈធាតុ​ពណ៌​លឿង​ចំនួន ០២​ខ្សែ មួយ​ខ្សែៗ​ប្រវែង ៦០​ស​.​ម (​ហុកសិប​សង់ទីម៉ែត្រ​)​ផងដែរ​។ លោក​វរសេនីយ៍ឯក ហ៊ី​ង យ៉ាន់ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ក៏បាន​បញ្ជាក់ដែរថា​៖ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើឡើង​ដោយមាន​ការស្នើសុំ ឲ្យ​ជួយ​អន្តរាគមន៍​ពី​លោក វរសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨ និង ៤៩​នាទី ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត នៅ​ខេត្តស្ទឹងត្រែង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់ រួមទាំង​វត្ថុតាង​ខាងលើ ត្រូវបានធ្វើ​ការឃាត់ខ្លួន និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ម្ចាស់​ករណី​មក​ទទួល​យកទៅ​ចាត់ការ បន្ត តាម នីតិវិធី បន្ត​៕

ដោយ ៖ អត្ថបទ សេង សុវណ្ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម