សន្តិសុខសង្គម
ផ្ដន្ទាទោសអតីតប្រធានក្រុមហ៊ុនលក់រថយន្ត ដាក់ពន្ធនាគារ
អតីតនាយកគ្រប់គ្រងក្រុមហ៊ុនលក់រថយន្តដ៏ធំមួយ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ ក្រោមការចោទប្រកាន់ពីបទ « រំលោភទំនុកចិត្តពិសេសដោយអភិបាល »។
ជនត្រូវចោទឈ្មោះ ជា សុក្រឆាត អាយុ ៣៣ ឆ្នាំ ត្រូវបានតុលាការបង្គាប់ឲ្យសងប្រាក់ចំនួន ២ លានដុល្លារទៅឲ្យក្រុមហ៊ុនលក់រថយន្តដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ។

លោក ជា សុក្រឆាត ត្រូវបាន ចាប់ខ្លួននៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ ហើយសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាលេខ៖ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី ០៣ កក្កដា ឆ្នាំ ២០២១ បង្គាប់ឲ្យឃុំខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ ឆ្នាំ យកទៅដាក់ពន្ធនាគារព្រៃសរ (ម១) បន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល តាមបញ្ញត្តិមាត្រា៣ ៩១ និងមាត្រា ៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តាមបណ្តឹងរបស់ក្រុមហ៊ុនទិញលក់រថយន្តបានបញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត មានតួនាទីជាប្រធានផ្នែកលក់ បានឃុបឃិតគ្នាជាមួយអតីតបុគ្គលិកផ្សេងទៀត ក្លែងបន្លំកិច្ចសន្យាទិញលក់រថយន្ត និង ក្លែងបន្លំរៀបចំឯកសារទិញលក់រថយន្តរាប់រយគ្រឿង ដែលនាំចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំ លាក់បាំងពីស្ថានភាពរបស់រថយន្តចាស់ដែលប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាសពន្ធ ក្នុងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ ពីក្រុមហ៊ុនយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


