សន្តិសុខសង្គម
ខឹងគេជេរប្រមាថឪពុក ទាញកាំបិតចុងស្រួចចាក់ជាច្រើនកន្លែង ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
កាលពីវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា បង្កឲ្យមនុស្សម្នាក់ស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ហេតុការខាងលើនេះ បានកើតឡើងនៅចំណុចមុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេត ជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នា ព្រោះតែរឿងជេរប្រមាថឪពុកជនសង្ស័យ ហើយក៏បង្កជាអំពើហិង្សាតែម្តង ។
បើតាមលោក ស៊ិម សុផល នាយប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ស្លាប់)។ ចំណែកជនសង្ស័យឈ្មោះ កា ប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកនាយប៉ុស្តិ៍បានបន្តថា រឿងហេតុដំបូង ដោយសារជនសង្ស័យខឹងជនរងគ្រោះជេរឪពុករបស់ខ្លួនក៏ទំនាស់ពាក្យសំដីគ្នាហើយជនបង្ករបានទាញ់កូនកាំបិតចាក់ទៅលើរងគ្រោះជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមច្បាប់
អត្ថបទ៖ សង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


