សន្តិសុខសង្គម
កូនបំណុលចាក់សម្លាប់ម្ចាស់បំណុល២ដែកឆាបពេលជនរងគ្រោះទៅទារលុយ
បុរសវ័យជាង៤០ឆ្នាំម្នាក់ ដែលគេដឹងថាជាម្ចាស់បំណុលរបស់ជនដៃដល់ ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីទៅទារលុយពីជនដៃដល់ដែលជំពាក់ចំនួន២០០ដុល្លារ តែបែជាផ្ទុះទំនាស់ពាក្យសម្ដី រហូតឈានដល់យកដែកឆាបមកចាក់ចំពីរកន្លែងនៅលើដើមទ្រូង។

ករណីហិង្សារហូតមានអ្នកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារសហគមន៍បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានវ័យជាង៤០ឆ្នាំ រីឯជនបង្កមានវ័យជាង២០ឆ្នាំ អ្នកទាំងពីរជាអ្នកស្គាល់គ្នា និងរស់នៅកន្លែងកើតហេតុ តែអគារខុសគ្នា ។

ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានដើរទៅទារលុយពីជនដៃដល់ តែជនដៃដល់មិនមានលុយទើបមានការឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់គ្នាមួយប្រាវ ធ្វើឱ្យកូនបំណុលទាញដែកឆាបចាក់ទៅលើជនរងគ្រោះចំដើមទ្រូងពីរកន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះជនបង្កក៏គេចខ្លួនបាត់ស្រមោលទៅ។

បន្តាប់ពីកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ឱ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


